រូបរាងមិនសូវស្អាត​ តារាកំប្លែង KooTee នៅតែជួបស្នេហ៍ស្មោះ បង្ហោះសារ យ៉ាងស្វីតថ្ងៃខួបស្នេហ៍៦ឆ្នាំ

//s5.kh1.co/1a/1afec8df7044618b49b4d39b2d910e7d815a7cff.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែង និងជា ពិធីករដ៏មានប្រជាប្រិយភាព លោក​ KooTee ធ្វើឲ្យហ្វេនៗកាន់តែរំភើបចិត្ត ដោយបានបង្ហោះរូបភាព និង សារយ៉ាងផ្អែមល្ហែម ក្នុងថ្ងៃខួបគម្រប់ ៦ ឆ្នាំ របស់អ្នកទាំងពីរ ព្រមទាំងរងចាំអបអរ ពីដំណឹងរៀបការរបស់អ្នកទាំងពីរក្នុងពេលឆាប់ៗនេះ

ថៃ៖ គឺជារឿងដ៏សប្បាយរីករាយ សម្រាប់ហ្វេនៗជាច្រើន ដោយកាលពីមួយរយៈពេលកន្លងទៅនេះ​ចំពោះ តារាសម្ដែងកំប្លែង និងជាពិធីករ ពោរពេញដោយវោហារស័ព្ទចាក់ទឹកមិនលិច លោក KooTee បន្ទាប់ពីបានបង្ហាញពីពេលវេលាដ៏ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ដែលបានកាន់ដៃគ្នាអស់រយៈពេលជាយូរមកហើយ ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត រហូតមកដល់ពេលនេះ អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ៦ ឆ្នាំទៅហើយ ដោយកាលពីថ្មីៗនេះ លោក KooTee បានបង្ហោះរូបថតជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួន ក្នុងថ្ងៃ Anniversary ៦ ឆ្នាំ ព្រមទាំងបានសរសេរសារយ៉ាងផ្អែមល្ហែមថា៖

២៦/៧ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃខួបមួយ ដែលយើងបានទាក់ទងគ្នា ហើយឆ្នាំនេះ ក៏បានកន្លងផុតទៅមួយឆ្នាំទៀតហើយ បន្ទាប់ពី ៦ ឆ្នាំនេះ យើងនឹងនៅជាមួយគ្នាបែបនេះដូចរាល់ឆ្នាំ សូមអរគុណ ចំពោះអ្វីៗគ្រប់យ៉ាង។

KooTee

យ៉ាងណាមិញ តាមរយៈសារដ៏ផ្អែមល្ហែមនេះ បានធ្វើឲ្យហ្វេនៗ និងមិត្តៗក្នុងវិស័យសិល្បៈមានភាពរំជួលចិត្ត ចំពោះខួបគម្រប់ ៦ ឆ្នាំ នៃក្តីស្រឡាញ់របស់អ្នកទាំងពីរ ហើយព្រមទាំងសង្ឃឹមថា នឹងបានជួបជុំគ្នា អបអរសាទរពីពិធីមង្គលការ របស់អ្នកទាំងពីរ​ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែកន្លងទៅ លោក KooTee ក៏ធ្លាប់បានបង្ហើបថា ពិធីរៀបអាពាហ៍ពិពាហ៍ រវាងលោក និងគូស្នេហ៍ អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ បើទោះបីជា លោកមិនបានប្រាប់ពីពេលវេលាជាក់លាក់ក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
KooTee និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T