Katy Perry ពោះកាន់តែធំ ប្រកាសពន្យារពេលរៀបការជាលើកទីពីរ ក្រោមហេតុផលមួយនេះ

//s5.kh1.co/da/dabce8f89e0bf6e373106c786a2d77e4a23abf50.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនមែនលើកទីមួយ ដែលតារាចម្រៀង Katy Perry ប្រកាសដំណឹងនៃការពន្យាពេលថ្ងៃរៀបការរបស់ខ្លួន​តែនេះជាលើកទីពីរហើយដែលនាងនិងគូណ្ដឹងសម្រេចចិត្តបែបនេះ ក៏ព្រោះតែហេតុផលចង់យកចិត្តទុកដាក់ជាមួយកូនក្នុងផ្ទៃសិន។

បរទេស៖ កាលពីថ្ងៃទី ២៧ ខែ កក្កដា ម្សិលមិញនេះ តាមរយៈបទសម្ភាសន៍មួយរបស់គេហទំព័រ Mirror បានធ្វើការសាកសួរទៅកាន់ តារាចម្រៀង Katy Perry អំពីព័ត៌មាននៃការរៀបការរបស់ពួកគេ ប៉ុន្តែតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ បានបញ្ជាក់ថា នាងនឹងត្រូវពន្យាពេលថ្ងៃរៀបការរបស់នាង ក្រោមហេតុផលមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងកិច្ចសម្ភាសន៍នោះ Katy Perry បាននិយាយលើកឡើងនូវមូលហេតុដែលនាងត្រូវតែពន្យាពេល ដោយនាងនិយាយថា៖ 

អាពាហ៍ពិពាហ៍គឺជារឿងសំខាន់ យើងនឹងរៀបចំឡើងនៅក្នុងពេលឆាប់ៗ ឬមួយក៏អាចធ្វើឡើងនៅពេលក្រោយក៏ថាបាន។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ កូនក្នុងពោះគឺត្រូវតែមានសុខភាពល្អ ដូច្នេះពួកយើងត្រូវតែយកចិត្តទុកដាក់បំផុតទៅលើរឿងមួយនេះ។

Katy Perry

ជាមួយគ្នានេះ ពិធីករក៏បានសាកសួរបន្ថែមទៅកាន់លោក Orlando Bloom ដែលជាគូដណ្ដឹងរបស់តារាស្រីរូបនេះផងដែរ ហើយគេក៏បាននិយាយថា៖

ពួកយើងត្រូវតែរៀបការ ប៉ុន្តែមិនមែនជាពេលនេះទេ។ ពួកយើងយល់ថា ក្នុងឆ្នាំ ២០២០នេះ ហាក់បីដូចជាមានរឿងមិនល្អច្រើន។

Orlando Bloom

ស្របគ្នានេះដែរ នេះជាលើកទីពីរហើយ ដែលគូស្នេហ៍តារាពីរនាក់នេះ បានប្រកាសពន្យារពេលថ្ងៃរៀបការរបស់ខ្លួន ដោយកាលពីពាក់កណ្ដាលខែ មីនា អ្នកចម្រៀងម្ចាស់បទ «Never Worn White» រូបនេះ ក៏ធ្លាប់បានប្រកាសក្ដែងៗអំពីដំណឹងនៃការពន្យារពេលរៀបការដែរ។ 

គួររំឮកផងដែរថា Katy Perry និង Orlando បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ក្រោយមកទៀត ដោយសារមានព័ត៌មានអាស្រូវច្រើន ពួកគេក៏សម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នា ដោយគម្រោងរៀបការរបស់ពួកគេ នឹងរៀបចំឡើងនៅឯប្រទេសជប៉ុន ប៉ុន្តែដោយសារតែ បញ្ហាជំងឺ កូវីដរីករាលដាលពេក ពួកគេក៏សម្រេចចិត្តផ្អាកគម្រោងគ្រប់យ៉ាងតែម្ដង ក្រោយមកទៀតនៅចុងខែមីនា Katy Perry ស្រាប់តែប្រកាសថាខ្លួនកំពុងមានកូន ៦ខែទៅហើយ៕

ទស្សនារូបភាពខាងក្រោម៖

Katy Perry 
Katy Perry 
Katy Perry និង Orlando
Katy Perry និង Orlando
Katy Perry និង Orlando
Katy Perry និង Orlando
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T