រុស្ស៊ីបញ្ជូនយន្តហោះចម្បាំង Su-27 ទៅស្ទាក់​យន្តហោះស៊ើបការណ៍​អាមេរិកនៅសមុទ្រខ្មៅ

//s5.kh1.co/20/204a7190ba5afd099c9a8fc340367fe162ba5619.jpg
សង្គម

 ២៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​ប្រទេសរុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង Su-27 កាលពីថ្ងៃច័ន្ទ ដើម្បីទៅស្ទាក់​យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿងនៅលើសមុទ្រខ្

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កាលពីថ្ងៃច័ន្ទ​ប្រទេសរុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង Su-27 ដើម្បីទៅស្ទាក់​យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿងនៅលើសមុទ្រខ្មៅ ដែល​កំពុងហោះស៊ើបការណ៍ជិតព្រំដែនរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន​ Express ថ្ងៃទី ២៨ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះ Su-27
យន្តហោះ Su-27

ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងទៀតថា យន្ដហោះមួយគ្រឿង​របស់អាមេរិក ដែលមានឈ្មោះថា P-8 Poseidon បាន​បង្វែរ​ទិស​ដៅហោះចេញពីដែនអាកាសរបស់ប្រទេសរុស្ស៊ី ក្រោយឃើញវត្តមានយន្ដហោះចម្បាំង Su-27 ហោះទៅស្កាត់ផ្លូវ។

Su-27 ជាប្រភេទយន្តហោះចម្បាំងម៉ាស៊ីនភ្លោះ  និងមានល្បឿនលឿនជាងសឡេងពីរដង
Su-27 ជាប្រភេទយន្តហោះចម្បាំងម៉ាស៊ីនភ្លោះ  និងមានល្បឿនលឿនជាងសឡេងពីរដង

គួរឱ្យដឹងផងដែរថា ឧប្បត្តិហេតុនេះបានកើតឡើង ស្របពេល​ភាពតានតឹងរវាងប្រទេសទាំងពីរ ចេះតែបន្តកើតមានកាន់តែខ្លាំងឡើង ដោយកាលពីខែមុនយន្ដហោះចម្បាំងរុស្ស៊ី ធ្លាប់បាន​ហោះទៅស្ទាក់​យន្តហោះរបស់អាមេរិក នៅ​​តំបន់ឆ្នេរសមុទ្រចុងបូព៌ា​ម្តងរួចទៅហើយ។ ក្រោយមក​ នៅថ្ងៃទី ១៩ ខែមិថុនា យន្តហោះរុស្ស៊ីចំនួន ២គ្រឿងទៀត បានហោះទៅស្ទាក់យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកមួយគ្រឿង ដែល​ហោះ​នៅលើសមុទ្រ Okhotsk របស់ប្រទេសរុស្ស៊ី៕

យន្តហោះចម្បាំងរស្ស៊ី ស្ទាក់យន្តហោះអាមេរិក មិនឱ្យចូលក្បែរដែនអាកាស
យន្តហោះចម្បាំងរស្ស៊ី ស្ទាក់យន្តហោះអាមេរិក មិនឱ្យចូលក្បែរដែនអាកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T