ទ្រាំមិនបាន Top ដាក់ពាក្យបណ្ដឹងទៅអ្នកដើមហេតុ ធ្វើឲ្យម្ដាយត្រូវចូលមន្ទីរពេទ្យ (មានវីដេអូ)

//s5.kh1.co/62/62d23fb9ec080a6451a2730077b483bd3eeaf6b2.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីមានការផ្ទុះនូវព័ត៌មានមិនពិតមួយទាក់ទងនឹងក្រុមគ្រួសារ តារាសម្ដែងប្រុស លោក Top Jaron រហូតដល់ថ្នាក់ធ្វើឲ្យអ្នកម្ដាយរបស់លោកត្រូវចូលមន្ទីរពេទ្យ លោកក៏បានចេញមុខមកបកស្រាយអំពីរឿងនេះ ហើយក៏បានប្រាប់ទៀតថា នឹងដំណើរការរឿងក្ដីចំពោះអ្នកដែលបានបង្ហើបព័ត៌មាននេះ

ថៃ៖ វាបានក្លាយជាបញ្ហាដ៏ធំមួយ ក្នុងករណីដែល ទំព័រដ៏ល្បីបានចេញផ្សាយព័ត៌មានអំពី របស់ម្ដាយ លោក Top Jaron ដែលបានស្នើសុំ កាបូបម៉ាកល្បី ពីមិត្តស្រីកូនប្រុសរបស់ខ្លួន ដែលធ្វើឲ្យមនុស្សជាច្រើនធ្វើការប្រហារតាមបណ្ដាញសង្គម រហូតមកដល់ពេលថ្មីៗនេះ លោក Top បានបង្ហើបថា ម្តាយរបស់លោក ត្រូវទៅបន្ទប់សង្គ្រោះបន្ទាន់ ជាមួយនឹងសេចក្តីប្រកាសដែលបានប្រាប់ថា លោកនឹងមិនចិត្តល្អទៀតទេ អ្នកដែលបានធ្វើអ្វី ត្រូវតែទទួលកម្មផលនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយមិនយូរប៉ុន្មាន លោក Top Jaron ក៏បានបង្ហោះឃ្លីបមួយ ដែលបានបញ្ជាក់អំពីរឿងនេះ ជាមួយនឹងចំណងជើងថា៖

 សូមបង្ហាញពីព័ត៌មានមិនពិត ហើយក៏សូមអរគុណដល់អ្នករាល់គ្នាដែលបានលើកទឹកចិត្តខ្ញុំ ខ្ញុំសូមផ្តល់ការបំភ្លឺលើបញ្ហាផ្សេងៗ ចំពោះរឿងនេះផង។

 Top

ម៉្យាងវិញទៀត នៅក្នុងឃ្លីបនោះ Top បានបង្ហាញថា៖ 

បានឃើញព័ត៌មានហើយ ពីដំបូងឡើយ តែមិនបានគិតអ្វីទាំងអស់។ ប៉ុន្តែនៅពេលដែល បានឃើញព័ត៌មានកាន់តែរាលដាល ក៏ចាប់ផ្តើមភ័យ នៅពេលឃើញយោបល់នៅក្នុងនោះ ក៏ចាប់ផ្ដើមព្រួយចិត្ត ព្រោះព័ត៌មាននេះ បាននិយាយដល់គ្រួសារ វាជារឿងដែលមិនហេតុសមផលទេ ហើយវាក៏ជារឿងដែលមិនពិត។​ ហេតុនេះហើយ បានបណ្តាលឱ្យមានសម្ពាធ និងមានភាពតានតឹងណាស់។ គ្រួសាររបស់យើង មិនដែលជួបរឿងបែបនេះទេ។ យល់ហើយថា ខ្ញុំជាមនុស្សរបស់សាធារណៈជន ទោះជាមានព័ត៌មាន ក៏ជារឿងធម្មតាទេ។ ប៉ុន្តែគ្រួសារខ្ញុំ មិនមែនអ្នកនៅក្នុង ឧស្សាហកម្មកម្សាន្តទាល់តែសោះ វាមិនគួរមានភាពពាក់ព័ន្ធនោះទេ នោះហើយជាមូលហេតុ ដែលខ្ញុំ និងក្រុមគ្រួសារ បានសម្រេចចិត្ត ដំណើរការរឿងក្ដី ដាក់ពាក្យបណ្ដឹងទៅ ម្ចាស់ទំព័រដែលបានបង្ហើបព័ត៌មាននេះ ។

Top

លើសពីនេះទៀត Top ក៏បានបង្ហាញពីស្ថានភាពជំងឺម្ដាយ ដែលពេលនេះ អ្នកម្ដាយរបស់លោក មានសុវត្ថិភាពហើយ ហើយលោកក៏បានធ្វើការអរគុណដល់អ្នករាល់គ្នា ដែលមានការព្រួយបារម្ភ ចំពោះលោក និងក្រុមគ្រួសារ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Top
Top
Top
Top
Top
Top
Top
Top
Top
Top
វីដេអូដែល Top ចេញមកបកស្រាយព័ត៌មានមិនពិត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T