ជួបទុក្ខផ្ទួនៗ! ឪពុកស្លាប់ទើប១ខែ ពេលនេះអ៊ុំប្រុស ខាត់ សុឃីម ទទួលមរណភាពទៀត

//s5.kh1.co/7c/7c86ab06cb6609218accee8e78a874b9005953b0.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តាំងពីចូលពាក់កណ្ដាលឆ្នាំនេះមក អ្នកនាង ខាត់ សុឃីម បានជួបទុក្ខផ្ទួនៗ ដោយមួយខែមុនឪពុកនាងបានចែកឋានទៅ ហើយមុននេះ អ៊ុំប្រុស ត្រូវជាបងប្រុសបង្កើតរបស់ឪពុក តារាស្រីរូបនេះ បានទទួលមរណភាព។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងពោរពេញដោយសមត្ថភាព អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំដោយបានបាត់បង់លោកឪពុកជាទីគោរប និងស្រលាញ់ ក្នុងនោះដែរ ឪពុករបស់តារាស្រីរូបនេះ បានទទួលមរណភាពដោយសាររោគគាពាធផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយឪពុករបស់ខ្លួនបានទទួលមរណភាព អ្នកនាង ខាត់ សុឃីម តែងតែបង្ហោះរូបភាពព្រមទាំងសារយ៉ាងក្ដុកក្ដួល ដោយក្ដីនឹងរលឹកទៅកាន់ឪពុកដែលបានចែកឋានទៅហើយ ជាញឹកញាប់ផងដែរ។ ម្យ៉ាងវិញទៀត បន្ទាប់ពីឪពុកទទួលមរណភាពទៅមិនបានប៉ុន្មានផង ស្រាប់តែម្ដាយរបស់តារាស្រីរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីព្យាបាលអស់ជាច្រើនថ្ងៃផងដែរ។

ជាក់ស្ដែង ចូលដល់ពាក់កណ្ដាលឆ្នាំ ២០២០នេះ អ្នកនាង ខាត់ សុឃីម ហាក់ជាជួបទុក្ខច្រើន ដោយពេលនេះ នាងបានបាត់បង់អ៊ុំប្រុសម្នាក់ទៀត ដែលត្រូវជាបងប្រុសបង្កើតរបស់ឪពុកនាងផងដែរ។ ក្រោយអ៊ុំប្រុសរបស់ខ្លួនទទួលមរណភាពមុននេះ អ្នកនាង ខាត់ សុឃីម ក៏បានសរសេរសារខ្លីថា៖

រឿងមិនគួរកើតបានកើតម្តងទៀត ប្អូនប្រុសរបស់គាត់គឺ ពុក លាវ ខាត់ ត្រូវជាពុករបស់ខ្ញុំ បានចែកឋានអស់រយៈពេល១ខែជាង ថ្ងៃនេះបងប្រុសរបស់គាត់បង្កើតឈ្មោះ លាវ សុខ បានលាចាកលោកទៅដែរហើយ អ៊ុំអើយអ៊ុំ ហេតុអ្វី ទៅបន្តបន្ទាប់យ៉ាងនេះ៕

សម្ដី អ្នកនាង ខាត់ សុឃីម

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម និងលោក ឪពុក
អ្នកនាង ខាត់ សុឃីម និងលោក ឪពុក
អ៊ុំប្រុស អ្នកនាង ខាត់ សុឃីម ដែលបានទទួលមរណៈភាព
អ៊ុំប្រុស អ្នកនាង ខាត់ សុឃីម ដែលបានទទួលមរណៈភាព
ខាត់ សុឃីម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T