វិធានការប្រឆាំងនឹងការរីករាលដាលនៃកូវីដ១៩ នៅ ហុងកុងត្រូវបានរឹតបន្តឹង បន្ទាប់ពីមានអ្នកឆ្លងថ្មីចំនួន ១៤៥ ករណី

//s5.kh1.co/37/37d577c64fac4a66a1114ff1f75b66918ef827aa.png
សង្គម

 ២៨-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មជ្ឈមណ្ឌលការពារសុខភាព (CHP) នៅទីក្រុងហុងកុងកាលពីថ្ងៃចន្ទបានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-១៩ ចំនួន ១៤៥ ករណីនៅហុងកុង

ហុងកុង៖ មជ្ឈមណ្ឌលការពារសុខភាព (CHP) នៅទីក្រុងហុងកុងកាលពីថ្ងៃចន្ទបានរាយការណ៍ថាមានករណីថ្មីនៃជំងឺ COVID-១៩ ចំនួន ១៤៥ ករណីនៅហុងកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីថ្មីចំនួន ១៤៥ ករណីរួមមានការឆ្លងក្នុងស្រុកចំនួន ១៤២ ករណី និងករណីឆ្លងនាំចូលពីបរទេសចំនួន ៣ ករណីដែលនាំឱ្យមានករណីឆ្លងសរុបកើនដល់ ២,៧៧៨ ករណីនៅហុងកុង។

លោកស្រី Chuang Shuk-kwan ជាប្រធានគ្រប់គ្រងជំងឺឆ្លងរបស់ CHP បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃចន្ទថា ក្នុងចំណោមការឆ្លងជំងឺក្នុងស្រុកចំនួន ១៤២ ករណី មាន ៨៣ ទាក់ទងនឹងករណីដែលបានបញ្ជាក់ពីមុន ខណៈប្រភពនៃការឆ្លងនៃ ៥៩ ករណីផ្សេងទៀតមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

លោកស្រី Chuang Shuk-kwan ជាប្រធានគ្រប់គ្រងជំងឺឆ្លងរបស់ CHP
លោកស្រី Chuang Shuk-kwan ជាប្រធានគ្រប់គ្រងជំងឺឆ្លងរបស់ CHP

យោងតាមអាជ្ញាធរមន្ទីរពេទ្យហុងកុងគិតត្រឹមថ្ងៃចន្ទនេះ អ្នកជំងឺចំនួន ១,៤៨៦ នាក់ដែលបានឆ្លងជំងឺ COVID-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយឡើងវិញ ខណៈដែលអ្នកជំងឺចំនួន ១,០១៦ នាក់ត្រូវបានបញ្ជាក់ថាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងនោះមាន ៣៩ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ ចំនួនអ្នកស្លាប់ថ្មីពីរនាក់ដោយសារជំងឺ COVID-១៩ ក៏ត្រូវបានគេរាយការណ៍កាលពីថ្ងៃចន្ទផងដែរ​ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២០ នាក់។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ នៅចំពោះមុខស្ថានភាពរាតត្បាតធ្ងន់ធ្ងរនៅហុងកុង លោក Matthew Cheung ប្រធានលេខាធិការរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសរដ្ឋាភិបាលហុងកុង (HKSAR) បានប្រកាសកាលពីថ្ងៃចន្ទដើម្បីរឹតបន្តឹងវិធានការប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩ ដែលចាប់ផ្តើមអនុវត្តន៍ពីថ្ងៃពុធទៅ។

លោក Cheung បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា សេវាកម្មចំណីអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ ហើយការពាក់ម៉ាស់នឹងត្រូវអនុវត្តន៍នៅតាមកន្លែងសាធារណៈ ក្នុងផ្ទះ និងក្រៅផ្ទះដោយមិនអាចខានបាន។

លោក Matthew Cheung ប្រធានលេខាធិការរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសរដ្ឋាភិបាលហុងកុង (HKSAR)
លោក Matthew Cheung ប្រធានលេខាធិការរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសរដ្ឋាភិបាលហុងកុង (HKSAR)

បន្ថែមពីលើទីកន្លែងទាំង ១២ ប្រភេទដូចជាក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលល្បែងកម្សាន្តនោះ កន្លែងកីឡា និងអាងហែលទឹកក៏នឹងត្រូវបិទផងដែរ។ លោកបានបន្ថែមថា ដែនកំណត់នៃការប្រមូលផ្ដុំនឹងត្រូវបានកាត់បន្ថយពី ៤ ទៅ ២ នាក់។

លោក Cheung បាននិយាយថា វិធានការណ៍ថ្មីនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៤ ខែសីហាដោយជំរុញឱ្យនិយោជកនៅហុងកុងអនុញ្ញាតឱ្យនិយោជិកធ្វើការពីផ្ទះក្នុងកំឡុងពេលដ៏សំខាន់នៃរោគរាតត្បាតនេះដើម្បីកាត់បន្ថយការធ្វើដំណើររបស់ប្រជាជននៅតាមទីសាធារណៈ៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T