Kanye West ទើបសុំ Kim Kardashian ត្រូវគ្នាសោះ ឥឡូវចូលពេទ្យបាត់

//s5.kh1.co/22/22342e356f0275c1416f64c0c8b3dbfbce2a3fa5.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Kanye West ត្រូវបានចូលសម្រាកនៅមន្ទីពេទ្យមួយកន្លែង ក្រោយពីគាត់បានសុំការអភ័យទោសទៅកាន់ប្រពន្ធ Kim Kadarshian នៅក្នុងបណ្តាញសង្គមកាលពីពេលព្រឹកមិញនេះរួចមក។

បរទេស៖ មិនគួរឲ្យជឿសោះថា តារាចម្រៀងរ៉េបស្បែកខ្មៅ Kanye West ត្រូវបានចូលសម្រាកនៅមន្ទីពេទ្យមួយកន្លែង ក្រោយពីរូបលោក បានសុំការអភ័យទោសទៅកាន់ប្រពន្ធ Kim Kardashian នៅក្នុងបណ្តាញសង្គមកាលពីពេលព្រឹកមិញនេះរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមសារព័ត៍មានដ៏ច្បាស់ការរបស់ បរទេសមួយបានផ្សាយថា តារាប្រុសរ៉េបរូបនេះ ត្រូវបានគេសង្កេតឃើញ ទៅសម្រាកនៅមន្ទីរពេទ្យមួយកន្លែង ដើម្បីព្យាបាលជំងឺផ្លូវចិត្តបែបថប់បារម្ត ប៉ុន្តែមិនបាននៅយូរនោះ ក៏ចាកចេញពីកន្លែងនោះវិញ ដោយត្រឹមតែរយៈ១០នាទីប៉ុណ្ណោះ ប៉ុន្តែដោយសារតែ វ៉ូងមនុស្សជាអ្នកគាំទ្រតារារូបនៅឈរចាំមុខមន្ទីពេទ្យច្រើនពេក ទើបធ្វើការចាកចេញ មានការយឺតយ៉ាវខ្លះៗផងដែរ។

គួររម្លឹកដែរថា តារារ៉េប Kanye West មានជំងឺថប់បារម្ភនេះ នៅរយៈចុងក្រោយថ្មីៗនេះ ដែលបង្កឲ្យគាត់មានលក្ខណៈខ្វល់ខ្វាយនិង ឆាប់ភ័យនិងអន្ទះសារជាដើម ដោយមូលហេតុអាចមកពី រូបលោក ត្រូវបានវ៉ូងមនុស្សដេញតាមគ្រប់ពេលដែលត្រូវចេញក្រៅម្តងៗ៕

សូមចូលមើលរូបភាពខាងក្រោម៖

Kanye West Kim Kardasian
Kanye West Kim Kardasian
Kim Kardasian និង Kanye West
Kim Kardasian និង Kanye West
Kanye West Kim Kardasian
Kanye West Kim Kardasian
Kanye West ចូលមន្ទីរពេទ្យ
Kanye West ចូលមន្ទីរពេទ្យ
Kanye West  ចូលមន្ទីរពេទ្យ
Kanye West ចូលមន្ទីរពេទ្យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T