កីឡាករចិន ៣ រូបបានធ្លាក់នៅជុំទី ៣ ក្នុងវគ្គជម្រុះ ដណ្តើមជើងឯកស្នូកឃ័រពិភពលោក

//s5.kh1.co/a8/a8c59283cb9072bca6fd623fba2e268bc2a629a3.jpg
កីទ្បា

 ២៨-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករស្នូកឃ័ររបស់ប្រទេសចិនមានតែម្នាក់ប៉ុណ្ណោះដែលបានឆ្លងផុតជុំទី ៣ នៃការប្រកួតជម្រុះដណ្តើមពានរង្វាន់ជើងឯកស្នុកឃ័រពិភពលោកនៅ Sheffield ខណៈ ៣ នាក់ទៀតបានធ្លាក់

ទីក្រុងឡុងដ៍៖ កីឡាករ Lu Ning របស់ប្រទេសចិនបានប្រយុទ្ធរហូតដល់ព្រឹកព្រលឹមនៅថ្ងៃចន្ទ ប៉ុន្តែនៅតែចាញ់កីឡាករ Liam Highfield ក្នុងលទ្ធផល ៦-៥ ក្នុងជុំទី ៣ នៃការប្រកួតជម្រុះដណ្តើមពាន រង្វាន់ជើងឯកស្នូកឃ័រពិភពលោកនៅ Sheffield

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនពេលការចាញ់របស់លោក Lu កីឡាករចិនពីរនាក់ផ្សេងទៀតក៏បានធ្លាក់ក្នុងវគ្គជម្រុះជុំទី ៣ នេះផងដែររួមមាន៖ កីឡាករ Tian Pengfei បានចាញ់កីឡាករថៃ Sunny Akani ក្នុងលទ្ធផល ៦-៣ ។ និងកីឡាករ Luo Honghao ត្រូវបានផ្ដួល​ឱ្យចុះចាញ់ដោយកីឡាករ Stuart Carrington ក្នុងលទ្ធផល ៦-៤ ។

កីឡាករ Lu Ning
កីឡាករ Lu Ning

លោក Lu Ning ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ៥១ ពិភពលោកបានប្រឹងប្រែងពីលទ្ធផល ១-៥ រហូតបាននាំមុខ ៥-៤ វិញ ក៏ប៉ុន្តែកីឡាករលំដាប់ពិភពលោកចំណាត់ថ្នាក់លេខ ៦០ កីឡាករ Highfield បានរក្សាការចាប់អារម្មណ៍របស់ខ្លួនដើម្បីដណ្តើមបានជ័យជម្នះលើទី ១០ ក្នុងលទ្ធផល ៨៧-៤៧ ។

ព្រឹត្តិការណ៍ប្រកួតជម្រុះបានចាប់ផ្តើមដោយការបិទទ្វារកាលពីថ្ងៃអង្គារនៅវិទ្យាស្ថានកីឡាអង់គ្លេសដែលមានកីឡាករ ១២៨ រូបចូលរួមប្រគួតដើម្បីដណ្តើមយកកៅអីទៅកាន់វគ្គ ១៦ នាក់សម្រាប់ ៤ ជុំ។

កីឡាករ Tian Pengfei
កីឡាករ Tian Pengfei

កីឡាករ Liang Wenbo គឺជាកីឡាករចិនតែម្នាក់គត់ដែលនៅតែមានឱកាសក្នុងវគ្គជម្រុះនេះដើម្បីឈានដល់ជុំចុងក្រោយក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក។ កីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ ៣៤ ពិភពលោករូបនេះបានយកឈ្នះលើកីឡាករ Alfie Burden ក្នុងលទ្ធផល ៦-២ កាលពីថ្ងៃសៅរ៍ ហើយនឹងត្រូវជួបជាមួយកីឡាករ Fergal O'Brien នៅជុំចុងក្រោយ។

លទ្ធផលល្អបំផុតរបស់កីឡាករ Liang ដែលមានអាយុ ៣៣ ឆ្នាំក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកគឺជាការបញ្ចប់នៅក្នុងវគ្គ ៤ នាក់ចុងក្រោយក្នុងឆ្នាំ ២០០៨ ។

កីឡាករ Luo Honghao
កីឡាករ Luo Honghao

ព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកនឹងត្រូវរៀបចំឡើងនៅសាលមហោស្រព Sheffield ពីថ្ងៃទី ៣១ ខែកក្កដាដល់ថ្ងៃទី ១៦ ខែសីហា។

កីឡាករចិនពីររូបដោយឡែកផ្សេងទៀតគឺលោក Ding Junhui និងលោក Yan Bingtao ទទួលបានកៅអីទៅកាន់វគ្គ ១៦ នាក់ចុងក្រោយរួចហើយរួមជាមួយនឹងម្ចាស់ការពារតំណែងជើងឯកកីឡាករ Judd Trump, កីឡាករជើងចាស់លោក John Higgins និងជើងឯកពិភពលោក ៥ សម័យកាលកីឡាករ Ronnie O’Sullivan ផងដែរ៕

ម្ចាស់ការពារតំណែងជើងឯកកីឡាករ Judd Trump
ម្ចាស់ការពារតំណែងជើងឯកកីឡាករ Judd Trump

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ  

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T