កុំភ្លេចតាមដាន! តារាសម្តែងប្រុសស្រីទាំង ៣រូបនេះ នឹងបង្ហាញរឿងភាគថ្មីក្នុងពេលឆាប់ៗនេះ

//s5.kh1.co/09/0916bc38e2f4b7f272c8a04cb53d2e4b457aa037.gif
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងថៃប្រុសស្រី ៣រូបនឹងមានអ្វីថ្មីក្នុងពេលឆាប់ៗនេះ​

ថៃ៖ ថ្មីៗនេះ តារាសម្តែងប្រុសស្រីលោក Great Warintorn កញ្ញា Kimmy Kimberley និងកញ្ញា Mint Chalida នឹងបង្ហាញរឿងភាគថ្មីរបស់ពួកគេក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តារាសម្តែងលោក Great Warintorn

កាលពីថ្ងៃទី ២៦ ខែកក្កដា តារាសម្តែងប្រុសលោក Great Warintorn បានចូលរួមក្នុងកម្មវិធី "3 Zaap" ដោយតារាសម្តែងរូបនេះបានបង្ហើបថា រឿងភាគថ្មីដែលមានចំណងជើង “Dao Kon La Duang” ទើបនឹងថតចប់កាលពីថ្មីៗនេះ។

មិនតែប៉ុណ្ណោះ លោកក៏បានបង្ហើបថានឹងមានរឿងភាគថ្មីចំនួន ២រឿងផ្សេងទៀត។ បើតាមឲ្យដឹង លោក Great Warintorn នឹងដើរតួជាមួយនឹងតារាសម្តែងស្រីកញ្ញា Ice Preechaya ។ រីឯ រឿងភាគថ្មីមួយទៀតមិនទាន់បានដឹងថា អ្នកណាជាតួស្រីក្នុងរឿងនៅឡើយទេ។

លោក Great Warintorn
លោក Great Warintorn

២. តារាសម្តែងស្រីកញ្ញា Kimmy Kimberley

កញ្ញា Kimmy Kimberley បានបង្ហើបឲ្យដឹងថា នាងកំពុងរៀបចំរៀបចំតុបតែងខ្លួនឲ្យត្រូវនឹងតួអង្គនៅក្នុងរឿងភាគថ្មីសម្រាប់ខែក្រោយនេះ។ ប៉ុន្តែ Kimberley មិនទាន់បានបង្ហើបថា តើអ្នកណាដែលត្រូវសម្តែងជាមួយនឹងនាងឡើយ។

កញ្ញា Kimmy Kimberley
កញ្ញា Kimmy Kimberley

៣. តារាសម្តែងស្រីកញ្ញា Mint Chalida

សម្រាប់តារាស្រីកញ្ញា Mint Chailda នឹងមានរឿងភាគថ្មីក្នុងពេលឆាប់ៗនេះ។ តារាសម្តែងរូបនេះបានបង្ហើបថា នាងនឹងត្រូវចាប់ដៃគូជាមួយតារាប្រុសដែលធ្លាប់បានសម្តែងជាមួយគ្នាកាលពីមុន៕ 

កញ្ញា Mint Chalida
កញ្ញា Mint Chalida
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T