យោងតាមប្រភពព័ត៌មាន ហាហ្វីងតុនផុស បានឲ្យដឹងថា ទារកទើបនឹងកើតម្នាក់ ត្រូវបានជីតារបស់ខ្លួន ប្រកាសលក់តាម បណ្តាញទំនាក់ទនងសង្គម ហ្វេសប៊ុក ក្នុងតម្លៃ ៨៣០ដុល្លារអាមេរិក។

បុរសដែលបានប្រកាសលក់ ចៅរបស់ខ្លួន រូបនេះ មានឈ្មោះ Feroz Khan អាយុ ៤៧ឆ្នាំ រស់នៅទីក្រុង Ludhiana រដ្ឋ Punjab ប្រទេសឥណ្ឌា។ រូបគាត់ បានចាប់ពង្រត់ចៅរបស់ខ្លួន ពីម្តាយរបស់គេ ចេញពីមន្ទីរពេទ្យ ក្រោយពីស្រ្តីជាម្តាយ ដែលត្រូវជាកូនស្រីរបស់គាត់ ផ្តល់កំណើតរួច ដោយបានកុហកនាងថា កូនរបស់នាង បានស្លាប់បាត់ទៅហើយ។ ក្រោយមក បុរសជាជីតា រូបនេះ បានប្រកាសលក់ចៅរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង បានលក់ អោយទៅមនុស្សម្នាក់ ក្នុងទីក្រុង Delhi ក្នុងតម្លៃ ៤៥០០០ រូពី ដែលស្មើនឹង ៨៣០ ដុល្លារអាមេរិក។

យ៉ាងណាមិញ ក្នុងការស៊ើបអង្កេត ប៉ូលីស បានរកឃើញទារករូបនោះ នៅលើគណនីហ្វេសប៊ុក របស់អ្នកទិញម្នាក់ ឈ្មោះ Ranjit Nagar កាលពីថ្ងៃ អង្គារនេះ និង បានធ្វើការចាប់ខ្លួន បុរស ៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ ដោយរួមមាន ជីតា ដែលលក់ចៅរបស់ខ្លួនផងដែរ។ ចំណែកទារកនៅពេលនេះ មានស្ថានភាពមិនសូវល្អឡើយ និង កំពុងស្ថិតក្រោមការព្យាបាល នៅឯមន្ទីរពេទ្យ Gangaram ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]