មុ​ខមាត់នារីម្នាក់នេះ ផ្លាស់ប្ដូរស្ទើរទាំងស្រុង ក្រោយទទួលបានកែសម្ផស្ស ប្តូរវាសនា ពីកម្មវិធី Let me in Thailand

//s5.kh1.co/91/91d10fc515ca25b417a58c308920a60758d4576f.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីទទួលការវះកាត់នៅក្នុងកម្មវិធី Let me in Thailand ជោកជ័យកាលពីឆ្នាំ ២០១៩ កន្លងទៅ នារីម្នាក់នេះ ផ្លាស់ប្ដូរទាំងមុខមាត់ និងជោគវាសនាទាំងស្រុង។

ថៃ៖ កាលពីមុនពេលវះកាត់ Thanyanan គឺជានារីម្នាក់ដែលមានសម្រស់មិនស្អាតនោះទេ ដោយមុខរបស់នាងតែងត្រូវបានគេបង្អាប់ជាញឹកញាប់ ព្រោះថាមុខរបស់នាងមានទម្រង់ខុសពីមនុស្សដទៃ ដែលមានចង្ការវែងស្រួច មកខាងមុខ និងមានធ្មេញដុះមិនស្មើគ្នាពិបាកនឹងមើលណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីឆ្នាំ ២០១៩ កន្លងទៅ នារីវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានកម្មវិធីដ៏ល្បីមួយប្រចាំប្រទេសថៃគឺ Let me in Thailand បានជ្រើសរើសយករូបនាង មកកែប្រែជីវិតសាជាថ្មី ដោយបានធ្វើការវះកាត់ កែកុនគ្រប់កន្លែង រហូតនារីវ័យក្មេងរូបនេះ បានផ្លាស់ប្ដូរទៅជាមនុស្សថ្មីទាំងស្រុង។

បន្ទាប់ពីការវះកាត់ទទួលបានជោគជ័យហើយ Thanyanan ក៏បានក្លាយខ្លួនទៅជាស្រីស្អាត ដូចមនុស្សម្នាក់ផ្សេង ពិសេសសព្វថ្ងៃនេះ នាងក៏ក្លាយខ្លួនទៅជាតារាម៉ូដែលម្នាក់ផងដែរ ធ្វើឲ្យមនុស្សដែលធ្លាប់តែនិយាយសើចចំអកនាងបានភ្លឺភ្នែកតែម្ដង។

គួរបញ្ជាក់ថា កម្មវិធី Let me in Thailand នេះគឺជាកម្មវិធីដែលមានការគាំទ្រខ្លាំងនៅក្នុងប៉ុស្ដ៍ទូរទស្សន៍មួយរបស់ថៃ ដែលជាកម្មវិធីមួយសម្រាប់ផ្លាស់ប្ដូរជោគវាសនារបស់ មនុស្សដែលមានរូបរាងមិនស្អាត និងធ្វើការវះកាត់កែប្រែជីវិតថ្មីឲ្យពួកគេ បានស្រស់ស្អាត ស្រស់សង្ហាជាថ្មីដូចមនុស្សគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Thanyanan ពីមុន
Thanyanan ពីមុន
Thanyanan ពីមុន
Thanyanan ពីមុន
Thanyanan ពីមុន និងពេលនេះ
Thanyanan ពីមុន និងពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Thanyanan ពេលនេះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T