អ្នកណាថា វ័យច្រើនតែងខ្លួនមិនស្អាត! មើល ម៉េង កែវពេជ្ជតា តែងបុរាណ ស្អាតក្រមុំៗសុំខ្មាស

//s5.kh1.co/ad/ad5f93e449aa6f8fe9ca5ded26685a32cf7d0477.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ ថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានស្លៀកនៅឈុតបុរាណច្នៃម៉ូតយ៉ាងប្រណីត មើលទៅសម្រស់តារាស្រីរូបនេះ ពេលស្លៀកឈុតនេះរួចពិតជាស្អាតខ្លាំងតែម្ដង។

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីជើងចាស់ អ្នកនាង ម៉េង កែវ ពេជ្ជតា ជាតារាចម្រៀងម្នាក់ដែលមានសម្លេងពីរោះខ្លាំងតែម្ដង ម្យ៉ាងវិញទៀត តារាស្រីរូបនេះ កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីឈានជើងចូលសិល្បៈយូរឆ្នាំ តែអ្នកនាង ម៉េង កែវពេជ្ជតា នៅតែមានភាពមមាញឹកជាមួយការងារច្រើនជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ។ ក្នុងនោះដែរ ពេលនេះ តារាស្រីរូបនេះក៏មានកូនពីរនាក់ មានមុខមាត់ស្រស់ស្អាត ស្រស់សង្ហាទៀតផង។ ជាក់ស្ដែង បើក្រឡេកទៅមើលរូបសម្ផស្សតារាស្រីរូបនេះ នាពេលបច្ចុប្បន្ននេះវិញឃើញថា នាងនៅតែស្រស់ស្អាតផូរផង់ដដែល ហើយស្ទាយ៍តែងខ្លួនក៏ទាន់សម័យ បើទោះបីវ័យកាន់តែជ្រេ មានកូនរួចក៏ដោយ។

តួយ៉ាង ថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនអ្នកភ្លឹកនឹងសម្រស់នាងស្ទើរតែគ្រប់គ្នាតែម្ដង ដោយតារាស្រីរូបនេះ បានស្លៀកនៅឈុតបែបបុរាណ ច្នៃម៉ូតយ៉ាងស្រស់ស្អាត ហើយថែមទាំងមានផ្ការំដួលជាច្រើនទងផងនោះ កាន់តែធ្វើឲ្យសម្រស់តារាស្រីរូបនេះ ស្រស់សោភា លេចធ្លោជាងមុនថែមមួយកម្រិតផងដែរ។ 

ក្រោយស្លៀកឈុតបុរាណមួយនេះរួច បង្ហាញឲ្យឃើញថា អ្នកនាង ម៉េង កែវ ពេជ្ជតា នៅតែមានរូបសម្ផស្សស្រស់ស្អាត ក្មេងចាំជាងវ័យតែម្ដង។ ដោយឡែក បន្ទាប់ពីមហាជនជាច្រើនឃើញរូបភាពថ្មីនេះរួច បានពោលពាក្យសរសើរពីសម្រស់តារាចម្រៀងរូបនេះ សឹងតែមិនដាច់ពីមាត់៕

ប្រភពរូបភាព៖ ប្រសិទ្ធសិរី សំអាងការ

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា 
អ្នកនាង ម៉េង កែវពេជ្ជតា 
ម៉េង កែវ​​ពេជ្ជតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T