តំណមអបិយជំនឿទាំង៥យ៉ាង ដែលចាស់ៗជឿ និងហាមកូនចៅ​ធ្វើដាច់ខាត

//s5.kh1.co/5b/5b808983f2731e13a3361f7066ecef222eded019.jpg
យល់ដឹង

 ០១-មិថុនា-២០២៣ ៤ល្ងាច · ១០ ខែមុន

ថ្វី​ត្បិត​តែ​គ្មាន​អ្នក​វិទ្យា​សាស្ត្ររូប​ណា អាច​បញ្ជាក់​បាន​ថា​លើលោក​នេះ​ ពិត​ជា​មាន​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​មែន​ឬក៏​អត់ តែហេតុ​ការណ៍​ជាក់ស្តែង​មួយ​ចំនួន​ ដែល​កើត​ឡើង​ ដោយ​​ការ​មិន​គោរព​ជឿ​លើ​រឿង​អបិយ​ជំនឿ​នោះ ​ការ​ជា​ការ​ងឿង​ឆ្ងល់​របស់​មនុស្សគ្រប់គ្នា​ដែរ។

ជំនឿ៖ ផ្នត់គំនិតរបស់​ ​មនុស្ស​​បច្ចុប្បន្ន​នេះ អាច​​ប្រហែល​ជា ​មិន​សូវ​ជឿ ​ លើ​រឿង​បែប​អបិយជំនឿ​ខ្លាំង ​ដូច​ចាស់​ៗ​កាលពី ​សម័យ​មុន​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​​ស្រប​ពេល​ដែល​យើង​ មាន​ទស្សនៈផ្សេង ​ជឿ​លើ​វិទ្យាសាស្ត្រ ​ក្នុង​នោះ​យើង​ក៏​មិន​អាច ​ប្រមាថ​បានដែរ ​ ដូច​ជា​ជំនឿតាម​បែប ​​ចាស់​ៗ​បុរាណ ​លោក​តែងតែ​ប្រកាន់​ តំណមទាំង៥​នេះ​​​ជា​ខ្លាំង។ តំណម​ទាំង​៥ ​នោះមាន​ដូច​ជា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង​
រូបតំណាង​

. តំណមក្នុង​ការ​សែនជំនាងផ្ទះ

ចាស់​ៗ​បុរាណ​ តែ​ងតែ​ហាមដាច់​​ខាត ​កុំឲ្យ​កំពប់​ជើង​ធូប​ ឬមួយ​ក៏​មាន​នរណាម្នាក់​ មក​ដក​ជើង​ធូប ​លេង​ឲ្យ​សោះ​ ព្រោះ​ថា​ពួកគេនឹង​ធ្វើ​ឲ្យ ​អ្នក​ជួប​តែ​រឿងក្តៅ​ក្រហាយ ឬមួយ​ក៏​ពួកគេ ​អាច​ចេញមក​លង​បន្លាច ​អ្នក​ទាំង​អស់​គ្នា​ក៏​ថា​បាន​។ ព្រោះជំនាង​ផ្ទះ​ អាច​លង​ខុស​ពី ​ខ្មោច​ព្រាយ​បិសាច ពួកគេ​គឺ​អាច​ចេញ​មក ​បង្ហាញ​ខ្លួន​ឲ្យ​ យើង​មើល​ឃើញ​ស្រស់​ៗ ​នឹង​ភ្នែក​តែ​ម្តង។

*ម្យ៉ាងវិញ​ទៀត​ សម្រាប់សំណែន​ខ្មោច ដូច​ជា​ក្នុង​ ពេល​ចូល​ឆ្នាំ​ចិន មាន​បង​ប្អូន​មួយចំនួន ​ចូល​ចិត្ត​រំលែក​បាយ​ម្ហូប ​ខ្លះៗ​ដាក់​ចោល ដើម្បី​ឲ្យ​ពពួក​ខ្មោច​អនា​ថា ​បាន​បរិភោគ តែ​យើង​មិន​ដឹង​ទេ​ថា ​ការ​ដែល​ធ្វើ​បែបនេះ ​ដូច​ជា​បើ​ក​ដៃ​ឲ្យ ​ពពួក​ខ្មោច​ទាំង​នោះ ​ចូល​ក្នុង​ផ្ទះ​របស់​យើ​ង អញ្ចឹង​ដែរ។ ហើយ​ពពួកខ្មោច​ទាំងនោះ​ ក៏​នឹង​ធ្វើ​ការ​លង​បន្លាច​ផ្សេង​ៗ ​ទៅ​កាន់​ម្ចាស់​ផ្ទះ ​​ធ្វើ​ឲ្យ​ការ​រស់​នៅ ​មិន​សុខនោះទេ​។ ដូច្នេះ​ប្រសិន​បើ​លោក​អ្នក ​មិន​ដែល​សែន ឬមិន​ចេះ​ពី​របៀប ក្នុង​ការ​សែន​​ទេនោះ​ សូម​កុំ​សែន​ជៀស​វៀង​ នាំ​ចង្រៃ​ចូ​ល​ផ្ទះ​ផងដែរ។

*មួយ​វិញ​ទៀត​ ​ចំពោះ​ការ​ធ្វើ​ពិធី​ក្រុងពាលី ​ឡើង​ផ្ទះ​ថ្មី​ ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​ របៀប​សែន​ទេនោះ​ សូម​កុំ​សែន​អី​ល្អជាង ជៀស​វាងក្នុង​កា​រសែន​ខុស ​ផ្តេសផ្តាស នាំ​ឲ្យ​សិរី​សួស្តី​មិន​ល្អ បែរ​ជា​នាំ​ឲ្យ​កើត​មាន ​រឿង​ចង្រៃ ឥត​ឈប់​ឈរទៅ​វិញ ហើយ​វា​អាច​កាច់ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ​ដល់​អាយុ​ជីវិត​បាន​ ។ ដូច្នេះ​បើ​មិន​ចេះ​ទេ​ ត្រឹម​និមន្ត​ព្រះ​សង្ឈ មក​សូត្រ​មុន ​ទៅ​បាន​ហើយ។  

២. តំណមហាមអុជទានមួយដើមក្នុងផ្ទះ

ចាស់​ៗបុរាណ ​ហាម​ដាច់​ខាត ​ក្នុងការ​អុជទាន​មួយ​ដើម ក្នុង​ផ្ទះ​ ហើយ​ហាម​ដាច់​ខាត ប្រើ​ទាន​ពណ៌ស ព្រោះ​ថា​ទាន​ពណ៌ស តំណា​ងឲ្យ​ខ្មោច អន្ទង​ព្រលឹង ​ហៅ​ខ្មោច​ជា​ដើម​។ ហើយ​ប្រសិន​បើ ​យើង​អុជ​ធូប​មួយ​ដើម ​និង​ទានមួយ​ដើម​បែប​​នេះ ​មាន​ន័យ​ថា​យើង​​កំពុងតែ ​ហៅ​គេ​មកហើយ​ ទោះបី​ជា​ផ្ទះ​របស់​យើ​ង ​មាន​ជំនាង​ផ្ទះ​ក៏​ដោយ ក៏​គេអាច​​ចូល​មក​បានដែរ​ ព្រោះ​ដោយ​សារ​យើង​ ជា​ម្ចាស់​ផ្ទះ​បាន​បើ​ក​ដៃ ​ហៅ​គេមក​ដោយខ្លួន​ឯង។ ហេតុ​ដូច្នេះ​ហើយ ​បើ​សិន​ជា​មាន​ដាច់​ភ្លើ​ង នៅ​ពេល​រាត្រី សូម​ចង​ចាំ​ថា​ កុំ​អុជ​ទាន​មួយ​ដើម ហើយ​ពណ៌​ស​ឲ្យ​សោះ ចូល​អុជ​ជា​គូរ ហើយ​អ្វី​ដែល​សំខាន់​ថែម​ទៀត​នោះ​គឺ ​អុជទាន​បី​ដើម ក៏​មិន​បាន​ដែរ។ ព្រោះ​ថាអ្វី​ក៏​ដោយ ​សុទ្ធ​តែមាន​គូរបស់​វា។ ក្នុង​នោះ​ចាស់​ៗ ​តែង​ជឿថា ​ប្រសិន​បើ​អុជ​ទាន​៣​ដើម ​អាច​នឹង​នាំ​ឲ្យ ​អ្នក​នៅ​ក្នុង​ផ្ទះ ​មាន​គ្រោះ​ដល់​ជីវិត​។

៣. តំណមជាន់ពែ ឬកន្ទោងខៀវ

ពែនិង​ កន្ទោង​ខៀវ មាន​លក្ខណៈខុស​គ្នាត្រង់​ថា ​ពែ​គឺ​គេ​ដាក់​សែន ​សម្រាប់​ព្រលឹង​ខ្មោច រីឯកន្ទោងនោះ​គឺ​ សម្រាប់​ដាក់​សែន​ឲ្យ កន្ទោងខៀវតែប៉ុណ្ណោះ។​ នៅ​ពេល​ដែល​ យើង​ដើរ​ទៅ​តាម​ផ្លូវ ​ជា​ពិសេស​ពេល​យប់​ជ្រងំ ហើយ​បាន​ឃើញ ​កន្ទង​ខៀវ​ដែល​គេ​យក​ទៅ​ សែន​នៅ​តាម​ផ្លូវ ដាច់​ខាត​កុំ​ទៅ​ប៉ះពាល់ ដើរកន្លង​ ដើរ​ជាន់ ឬ​នោម​ដាក់​ឲ្យ​សោះ​។ ហេតុផល​ដែល​ចាស់​ៗ ​មាន​ជំនឿ​បែប​នេះ​ ដោយ​សារ​តែ​ព្រាយ​គឺ ​ខុស​ពី​ព្រលឹង​ខ្មោច​ និង​ខុស​ពី​ខ្មោច ​អ្នក​តា​ជា​ដើម​។ ​ព្រាយ​មាន​ឥទ្ធិពល​ខ្លាំងក្លា ដែល​អាច​កាច់​ធ្វើ​ឲ្យ មនុស្សស្លាប់​បាន​មួយ​រំពេច ឬ​លងបន្លាច​ធ្វើ​ឲ្យ​អ្នក ​ឈឺ​រហូត​ដល់​ស្លាប់​បានក៏មាន។​ ឬ​ម្យ៉ាង​ទៀត​ ព្រលឹង​ព្រាយ​ទាំងនោះ​ អាច​ចូល​មក​សន្ធឹត ​ក្នុងខ្លួន​របស់​មនុស្ស​អ្នក​ ​ដែល​អាចនាំ​​ឲ្យ​អ្នក ​ទៅ​ធ្វើ​រឿង​ផ្តេសផ្តាស ដូច​ជា​លោត​ទឹក​​ សម្លាប់​ខ្លួ​នជា​ដើម។

៤. តំណមគូសសញ្ញាផ្តេសផ្តាសនៅក្នុងផ្តះ

ហាម​​គូសសញ្ញា​ផ្តេសផ្តាស ​នៅ​ក្នុង​ផ្ទះ​ដូច​ជា​ សញ្ញា​ខ្វែងជើងក្អែក សញ្ញាលេខបូក។ ព្រោះ​វា​អាច​នាំ ​ភាពចង្រៃខ្លាំង​បំផុត មក​ដល់​ក្រុម​គ្រួសា​រ​របស់​អ្នក។

៥. តំណមហាមយករបស់បែកចូលមកក្នុងផ្ទះ

អ្វី​ក៏​ដោយ ​ដែល​ជា​របស់​បែក​បាក់​ សូម​កុំ​យក​ចូលមក​ ក្នុង​ផ្ទះ​ឲ្យ​សោះ ព្រោះ​ថាវា​នឹ​ងនាំ​ឲ្យ ​សិរី​សួ​ស្តី​ជ័យ​មង្គល ​ទាំង​៥ប្រការ​ នៅ​ក្នុង​ផ្ទះ ​ប្រែ​មក​ជា​រលាយ​ហិន​ហោច ដូច​ជា ​នាំ​គ្រោះ​ចង្រៃ ​ចូល​មក​ក្នុង​ផ្ទះដូច្នេះ​ដែរ។

យ៉ាងណាមិញ ​ការ​រៀប​រាប់​ខាង​លើ​នេះ​ ​គឺគ្រាន់​តែ​ជាការ​ជឿ​ បែប​អបិយជំនឿ ​ដែល​ចាស់​ៗបុរាណ ​តែង​តែ​មាន​ជំនឿតៗគ្នា ​តាំងពី​បុរាណកាលមក ហើយជំនឿ​ទាំងនេះ ​​ក៏​នៅ​តែ​មាន​ ការប្រកាន់​ខ្ជាប់​ ​ក្នុង​​គ្រួសារ​មួយ​ចំនួន ​នៅ​តាម​តំបន់​ផ្សេងៗផងដែរ​។ ដោយ​ឡែក ​សម្រាប់ការ​ជឿ​ឬ មិន​ជឿ​ គឺ​សម្រេច​ទៅ​លើ ការយល់​ឃើញ ​របស់​អ្នក​ទាំង​អស់​គ្នា ​តែ​ប៉ុណ្ណោះ​៕

ប្រភព​៖ BLEK BLEK

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T