កុំឲ្យគេថាពូកែលួចទិន្នន័យពីអ្នកប្រើប្រាស់ តិកតុកប្រហែលជាអាចលក់កម្មវិធី ទៅឲ្យអាមេរិកជាអ្នកគ្រប់គ្រងតែម្ដង

//s5.kh1.co/d3/d3162b3c42059591fe3cc53f80874addcdfb3008.jpg
បច្ចេកវិទ្យា

 ២៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការផ្លាស់ប្ដូរនេះអាចបន្ធូរបន្ថយការព្រួយបារម្ភមួយចំនួន ក្នុងចំណោមរដ្ឋាភិបាលនិងអ្នកប្រើប្រាស់តិកតុក ដែលខ្លាចក្រែងទិន្នន័យរបស់ខ្លួនត្រូវបញ្ជូនទៅឲ្យអាជ្ញាធរចិននានា។

បរទេស៖ កម្មវិធីចែករំលែកវីដេអូខ្លីរបស់ចិនគឺតិកតុក បច្ចុប្បន្នកំពុងប្រឈមនឹងការឃ្លាំមើលយ៉ាងដិតដល់ ហើយវាកំពុងជួបប្រទះនូវហានិភ័យនៃការដកចេញពីសហរដ្ឋអាមេរិក ដែលជាកន្លែងមានអ្នកបង្កើតវីដេអូមាតិកាល្បីៗជាច្រើន ប៉ុន្តែកម្មវិធីនេះអាចនឹងបាត់វត្តមាននៅទីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព័ត៌មានរាយការណ៍ថា វិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលមានភាគហ៊ុនរួចហើយនៅក្នុងក្រុមហ៊ុនមេ គឺ ByteDance កំពុងពិចារណាទិញក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីទទួលបានការគ្រប់គ្រងលើវេទិកាកម្មវិធីនេះ។ ការផ្លាស់ប្ដូរនេះអាចបន្ធូរបន្ថយការព្រួយបារម្ភមួយចំនួន ក្នុងចំណោមរដ្ឋាភិបាលនិងអ្នកប្រើប្រាស់តិកតុក ដែលខ្លាចក្រែងទិន្នន័យរបស់ខ្លួនត្រូវបញ្ជូនទៅឲ្យអាជ្ញាធរចិននានា។

តិកតុកជាកម្មវិធីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន  Bytedance
តិកតុកជាកម្មវិធីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន  Bytedance

វាក៏មិនទាន់មានពេលវេលាកំណត់សម្រាប់រឿងនេះនៅឡើយទេ ប៉ុន្តែស្ថាបនិកនិងនាយកប្រតិបត្តិ Bytedance លោក Zhang Yiming ធ្លាប់បាននិយាយថា លោកនឹងបើកចំហគំនិត នៃការលក់កម្មវិធីតិកតុក ប្រសិនបើនោះជាផ្លូវល្អបំផុត សម្រាប់អនាគតនៃកម្មវិធីនេះ។ ខណៈពេលដែលការទិញតិកតុកនៅអាមេរិកអាចនឹងផ្ដាច់ខ្លួនវាចេញពីក្រុមហ៊ុនមេ នេះអាចទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ថ្មីៗ។

នៅសហរដ្ឋអាមេរិក វាមាននិយោជិកប្រហែល១,៤០០នាក់រួចមកហើយ ហើយក្រុមហ៊ុននេះមានបំណងជួលមនុស្ស១ម៉ឺននាក់បន្ថែមទៀត សម្រាប់ផ្នែកវិស្វកម្ម ការលក់ ការសម្របសម្រួលមាតិកា និងសេវាកម្មអតិថិជននៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក តិចសាស់ ផ្លរីដា និងរដ្ឋ Tennessee៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T