ក្រោយកក់កៅអី Champions League លោក Solskjaer បានសរសើរកូនក្រុមម្នាក់នេះមិនដាច់ពីមាត់

//s5.kh1.co/01/01ec9aaee88dafeecede56ac28dfde9ca4421cbd.jpg
កីទ្បា

 ២៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានសារភាពថា Bruno Fernandes ពិតជាមានឥទ្ធិពលខ្លាំងចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីខែមករា។

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានសារភាពថា Bruno Fernandes ពិតជាមានឥទ្ធិពលខ្លាំងចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Fernandes បានរកគ្រាប់បាល់ទី ៨ នៅ Premier League រដូវកាលនេះក្នុងជ័យជម្នះ ២-០ កាលពីថ្ងៃអាទិត្យលើក្រុម Leicester City ។ លទ្ធផលនេះបានធ្វើឱ្យក្រុមបិសាចក្រហមទទួលបានចំណាត់ថ្នាក់លេខ ៣ ដែលមានន័យថា ក្រុមបិសាចក្រហមអាចលេងវគ្គជម្រុះ Champions League រដូវកាលក្រោយបាន។

Bruno Fernandes និង Ole Gunnar Solskjaer
Bruno Fernandes និង Ole Gunnar Solskjaer

លោក Solskjaer បាននិយាយថា “យើងត្រូវតែទទួលស្គាល់ថា គាត់ពិតជាកីឡាករដែលមានឥទ្ធិពលខ្លាំងណាស់សម្រាប់ក្រុម ហើយគាត់បានរកគ្រាប់បាល់ និងបង្កើតឱកាសគ្រាប់បាល់ជាច្រើន។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺភាពរីករាយរបស់គាត់ក្នុងការលេងនៅទីនេះ និងចិត្តគំនិតចង់ឈ្នះរបស់គាត់ផងដែរ។

លោក Ole Gunnar Solskjaer និង Bruno Fernandes
លោក Ole Gunnar Solskjaer និង Bruno Fernandes

អ្នកអាចមើលឃើញច្បាស់ពីមហិច្ឆតារបស់គាត់ ហើយគាត់ពេលខ្លះក៏មានការរអ៊ូរទាំខ្លះដែរ ប៉ុន្តែយើងនឹងមិនឱ្យមានរឿងបែបហ្នឹងកើតឡើងម្តងទៀតលើគាត់នោះទេ ដោយសារតែគាត់បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T