ទោះចាញ់ក្រុម Man United តែកីឡាករ Leicester City ម្នាក់នេះ បានឈ្នះពានរង្វាន់ស្បែកជើងមាសនៅ Premier League

//s5.kh1.co/88/882ae657ac94c255b2eb48cb93a39d8b2a7165dd.jpg
កីទ្បា

 ២៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Jamie Vardy បានឈ្នះពានរង្វាន់ស្បែកជើងមាសនៅក្របខ័ណ្ឌ Premier League ទោះបីរូបគេមិនបានស៊ុតបញ្ចូលទីក្នុងជំនួបដែលក្រុម Leicester City ចាញ់ក្រុម Manchester United ក្នុងលទ្ធផល ២-០ ក៏ដោយ

កីឡាករ Jamie Vardy បានឈ្នះពានរង្វាន់ស្បែកជើងមាសនៅក្របខ័ណ្ឌ Premier League ទោះបីរូបគេមិនបានស៊ុតបញ្ចូលទីក្នុងជំនួបដែលក្រុម Leicester City ចាញ់ក្រុម Manchester United ក្នុងលទ្ធផល ២-០ ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Vardy ដែលមានអាយុ ៣៣ ឆ្នាំបានក្លាយជាកីឡាករចាស់ជាងគេដែលឈ្នះពានរង្វាន់នេះ។កីឡាករនេះរកគ្រាប់បាល់បាន ២៣ គ្រាប់ដែលលើសកីឡាករ Pierre-Emerick Aubameyang របស់ក្រុម Arsenal នៅពេលដែលកីឡាកររូបនេះរកគ្រាប់បាល់បាន ២ គ្រាប់ក្នុងជ័យជម្នះ ៣-២ របស់ក្រុម Arsenal ទល់នឹងក្រុម Watford ដែលបានបញ្ចប់នៅថ្ងៃទី ២២ កក្ដដា។

កីឡាករ Jamie Vardy
កីឡាករ Jamie Vardy

Danny Ings ក៏រកគ្រាប់បាល់បាន ២២ គ្រាប់ស្មើនឹងកីឡាករ Pierre-Emerick Aubameyang របស់ក្រុម Arsenal និងជាអ្នកស៊ុតបញ្ចូលទីឱ្យក្រុម Southampton ឈ្នះលើក្រុម Sheffield United ផងដែរ។ ហើយក្រុមនេះក៏បានបញ្ចប់ការប្រកួតចុងក្រោយរបស់ខ្លួននៅថ្ងៃទី ២២ កក្ដដាផងដែរ។

អ្នកចាត់ការក្រុម Leicester លោក Brendan Rodgers បាននិយាយថា “វាជាសមិទ្ធិផលបុគ្គលដ៏អស្ចារ្យមួយ។ គាត់ជាមនុស្សរួសរាយរាក់ទាក់ម្នាក់ក្នុងការធ្វើការជាមួយ ហើយគាត់ក៏មានការតាំងចិត្តនិងមានគុណភាពខ្ពស់ផងដែរ។ វាជាការអបអរសាទរដ៏ធំធេងហើយយើងទាំងអស់គ្នារីករាយចំពោះគាត់។”

កីឡាករដែលបានរកគ្រាប់បាល់បានច្រើនបំផុតនៅ Premier League  ឆ្នាំ ២០១៩-២០២០
កីឡាករដែលបានរកគ្រាប់បាល់បានច្រើនបំផុតនៅ Premier League  ឆ្នាំ ២០១៩-២០២០

កាលពីរដូវកាលមុន Aubameyang, Mohamed Salah និង Sadio Mane បានចែករំលែកកិត្តិយសនេះ បន្ទាប់ពីរកបានគ្រាប់បាល់ ២២ គ្រាប់ដូចគ្នា។

សម្រាប់រដូវកាលនេះកីឡាករ Raheem Sterling របស់ក្រុម Manchester City រកគ្រាប់បាល់បញ្ចូលទីបានតែ ២០ គ្រាប់តាមពីក្រោយកីឡាករ Aubameyang និងកីឡាករ Danny Ings  ខណៈកីឡាករ Mohamed Salah របស់ក្រុម Liverpool បញ្ចប់ការរកគ្រាប់បាល់បញ្ចូលទីនៅត្រឹម ១៩ គ្រាប់តេប៉ុណ្ណោះ៕

កីឡាករ Jamie Vardy និង អ្នកចាត់ការក្រុម Leicester លោក Brendan Rodgers
កីឡាករ Jamie Vardy និង អ្នកចាត់ការក្រុម Leicester លោក Brendan Rodgers
កីឡាករ Jamie Vardy និង អ្នកចាត់ការក្រុម Leicester លោក Brendan Rodgers
កីឡាករ Jamie Vardy និង អ្នកចាត់ការក្រុម Leicester លោក Brendan Rodgers

ប្រភព៖ ESPN

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T