ឥណ្ឌូណេសុី៖ ស្ត្រីម្នាក់មានឈ្មោះថា Heni Nuraeni វ័យ៣០ឆ្នាំ មកពីតំបន់ Mandalasari ខេត្ត West Java បានអះអាងថា រូបនាងផ្ទាល់ពរពោះកូនប្រុសត្រឹមតែ១ម៉ោងប៉ុណ្ណោះ ហើយក៏សម្រាលតែម្ដង។

យោងតាមសម្ដីរបស់នាង Heni បានឲ្យដឹងថា នៅយប់ថ្ងៃសៅរ៍ទី១៨ ខែកក្កដាកន្លងទៅនេះ ពោះរបស់នាងចាប់ផ្ដើមរីកធំ និងឈឺចាប់ ដែលធ្វើឲ្យនាងមានអារម្មណ៍ថា ដូចជាចង់សម្រាលកូន។ នាងអាចដឹងពីអារម្មណ៍បែបនេះ ដោយសារតែនាងធ្លាប់មានកូនចំនួនពីរនាក់រួចមកហើយ។ អ្វីដែលចម្លែកនោះគឺ​ នាងមិនបានរួមដំណេកជាមួយស្វាមីអស់រយៈ​ពេល១៩ខែមកហើយ។

នាង Heni បានបន្ដទៀតថា យប់នោះ នាងនៅផ្ទះតែម្នាក់ឯង ហើយក៏មានអារម្មណ៍ថា ដូចជាមានអ្វីម៉្យាងកំពុងធ្វើចលនានៅផ្នែកខាងស្ដាំពោះ បូករួមទាំងពោះចាប់ផ្ដើមឈឺផងដែរ។ បន្ទាប់មក នាងបានសុំជំនួយពីអ្នកជិតខាង ឲ្យជួយដឹកនាងទៅផ្ទះរបស់ឪពុក ហើយប្រហែលជា១ម៉ោងក្រោយមក ក៏ទូរសព្ទទៅកាន់ឆ្មប និងសម្រាលបានកូនប្រុសម្នាក់តែម្ដង។

បើទោះបីជាទម្ងន់ឡើងខ្លះក្នុងរយៈពេលប៉ុន្មានខែនេះ ក៏ពោះរបស់នាងមិនប៉ោងធំ និងមិនមានអាការចាញ់កូន ដូចជាក្អួតចង្អោរ ឬមិនស្រួលខ្លួនឡើយ។ ម៉្យាងវិញទៀត ប្រចាំខែរបស់នាង គឺមកជារៀងរាល់ខែក្នុងរយៈពេល៩ខែចុងក្រោយនេះ។

ជុំវិញករណីដ៏ចម្លែកនេះ វេជ្ជបណ្ឌិត Ruswana Anwar ផ្នែកសម្ភពនៅមន្ទីរពេទ្យ Bandung's Hasan Sadikin បាននិយាយថា៖

វេជ្ជបណ្ឌិត Ruswana Anwar 

យ៉ាងណាមិញ រឿងរ៉ាវខាងលើនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតដល់មានក្រុមអ្នកសារព័ត៌មាន ក្រុមគ្រូពេទ្យ និងមន្ត្រីមកពីគ្រប់ទិសទីនៃប្រទេសឥណ្ឌូណេសុី បានទៅសួរសុខទុក្ខម្ដាយនិងកូន ដើម្បីស្វែងយល់បន្ថែមពីការសម្រាលកូនដ័ចម្លែកនេះ។ ហើយការយកចិត្តទុកដាក់ទាំងអស់នេះ បានធ្វើឲ្យក្រុមគ្រួសាររបស់នាង Heni មានភាពតានតឹងយ៉ាងខ្លាំង និងស្នើសុំភាពឯកជនខ្លះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Heni Nuraeni
នាង Heni Nuraeni និងកូនប្រុស
នាង Heni Nuraeni និងកូនប្រុស
កូនប្រុសរបស់នាង Heni Nuraeni
កូនប្រុសរបស់នាង Heni Nuraeni
កាចុះទៅដល់ពីតាំងផ្ទាល់បន្ទាប់ពីរឿងរ៉ាវល្បីល្បាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ