ប្រទេសរុស្ស៊ីកំពុងសំងំផលិត ប្រព័ន្ធអាវុធ​នុយក្លេអ៊ែរ ​ល្បឿនលឿនជាងសំឡេង

//s5.kh1.co/64/649cbe81b9b5dcf7ab7ad21e70645df6096afaa9.jpg
បច្ចេកវិទ្យា

 ២៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅពេលខាងមុខនេះ កងទ័ពជើងទឹករុស្ស៊ីនឹង​មានប្រព័ន្ធអាវុធ​វាយប្រហារនុយក្លេអ៊ែរ​ល្បឿនលឿនជាងសំឡេង

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយ​កាលពីថ្ងៃអាទិត្យថា នៅពេលខាងមុខនេះ កងទ័ពជើងទឹករុស្ស៊ី នឹង​មានប្រព័ន្ធអាវុធ​​នុយក្លេអ៊ែរ​ ដែលមានល្បឿនលឿនជាងសំឡេង សម្រាប់បំពាក់នៅលើនាវាចម្បាំង ​ក៏ដូចជានាវាមុជទឹក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​នៅពេលខាងមុខនេះ កងទ័ពរុស្ស៊ីនឹងមានអាវុធនុយក្លេអ៊ែរទំនើប
​នៅពេលខាងមុខនេះ កងទ័ពរុស្ស៊ីនឹងមានអាវុធនុយក្លេអ៊ែរទំនើប

លោក ពូទីន ​​តែងនិយាយថា ប្រទេសរបស់លោកមិនចង់មានការប្រណាំងប្រជែងផ្នែកប្រព័ន្ធសព្វាវុធនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ លោកតែងតែ​បង្ហើបឱ្យដឹង អំពីអាវុធនុយក្លេអ៊ែរជំនាន់ថ្មីរបស់រុស្ស៊ី ដែល​មានលក្ខណៈទូលំទូលាយ អាចវាយប្រហារស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោក។ ហើយទទ្ទឹមនឹង​​​នោះ ក៏មានក្រុមអ្នកជំនាញលោកខាងលិចមួយចំនួន បានចោទសួរថាតើ​​ពួកវាជឿនលឿនដល់កម្រិតណា។

នាវិករុស្ស៊ីតម្រង់ជួរនៅលើនាវាធុនតូច
នាវិករុស្ស៊ីតម្រង់ជួរនៅលើនាវាធុនតូច

ថ្លែងនៅក្នុងពិធីព្យុហយាត្រាប្រចាំឆ្នាំមួយនៅឯទីក្រុង St Petersburg លោក ពូទីន បានអះអាង​ថា សមត្ថភាពកងទ័ពជើងទឹករបស់រុស្ស៊ីគឺកំពុងតែកើនឡើងជាលំដាប់ ហើយ​នៅឆ្នាំនេះទ័ពជើងទឹករុស្ស៊ី ក៏នឹងទទួលបាននាវាថ្មីចំនួន ៤០គ្រឿងបន្ថែមទៀតដែរ។ ប្រធានាធិបតីរូបនេះ មិនបានបញ្ជាក់​ ថាតើ​ពេលណាកងទ័ពជើងទឹក​ នឹងទទួលបានអាវុធ​​ទំនើបថ្មីនោះទេ ប៉ុន្តែលោក​ថា​ ពេលវេលានោះគឺកាន់តែខិតជិតមកដល់ហើយ។

 ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន
 ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន

សូមជម្រាបផងដែរថា បច្ចុប្បន្នប្រព័ន្ធអាវុធទំនើបៗ ដែលប្រទេសរុស្ស៊ីមិនបានដាក់ឱ្យប្រើប្រាស់រួមមាន ដ្រូននុយក្លេអ៊ែរ Poseidon សម្រាប់ដាក់នាវាមុជទឹក រួមជាមួយនឹងមីស៊ីលល្បឿនលឿនជាងសំឡេង​ Tsirkon ឬ Zircon ​ដែល​ប្រើសម្រាប់បំពាក់លើនាវាចម្បាំង និងមានសមត្ថភាពវាយប្រហារទម្លុះចូលប្រព័ន្ធការពារ​ដែន​អាកាសនានា​នៅលើពិភពលោក៕

 ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន
 ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T