វីដេអូមួយខ្សែ បានបង្ហាញពីសត្វឆ្មា ដ៏គួរឲ្យស្រាលាញ់មួយក្បាល ដោយសារតែវា បានព្យាយាមបញ្ឈប់បុរសម្នាក់ ដែលជាម្ចាស់របស់វា ខណៈពេលដែលបុរសនោះ កំពុងតែស្តីបន្ទោសឲ្យកូន ហើយវីដេអូមួយនេះ កំពុងមានភាពល្បីល្បាញ នៅលើបណ្តាញអ៊ីនធឺណិតផងដែរ។

ដូចគ្នានេះដែរ ខ្សែវីដេអូនេះ បានបង្ហាញពីបុរសដែលជាឪពុក កំពុងតែស្តីបន្ទោសឲ្យកូនរបស់គាត់ ហើយបានយកអំបោស មកបន្លាចកូនរបស់គាត់ទៀតផង ចំនែកឯសត្វឆ្មាមួយក្បាលនោះ ដែលអង្គុយនៅក្បែរជើងបុរសជាឪពុក បានបញ្ចេញសកម្មភាពភ្លាមៗ ដើម្បីការពារក្មេងប្រុសនោះ។ សត្វឆ្មាមួយក្បាលនោះ បានខាំជើងខោ បុរសជាឪពុកជាច្រើនដង រួចក៏បានទាញជើងបុរសជាឪពុកតែម្តង។ បន្ទាប់មកទៀត សត្វឆ្មាដ៏គួរឲ្យស្រាលាញ់នោះ បានដើរតាមបុរសជាឪពុក និងបានចាប់ទាញ និងអោបជើង បុរសនោះជាច្រើនលើកច្រើនសារទៀតផង។

យ៉ាងណាមិញ ក្មេងស្រីម្នាក់ ដែលជាអ្នកថតវីដេអូមួយនេះ បានសើចយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ សត្វឆ្មាដ៏គួរឲ្យស្រលាញ់របស់ខ្លួន ចេះការពារ និងស្រលាញ់ម្ចាស់របស់វាដូច្នេះ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសត្វឆ្មាដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]