ស្ត្រីម្នាក់ ត្រូវផាកពិន័យជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ ក្រោយពីផ្សព្វផ្សាយលក់ខ្សែដៃ ដែលអាចការពារពីវីរុសកូរ៉ូណា

//s5.kh1.co/45/458ceeb35536861ddc071aad6c48200342e4eaec.png
សង្គម

 ២៧-កក្កដា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ថ្មីៗនេះ ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ជាជាតិម៉ាឡេសុី ត្រូវបានសមត្ថកិច្ចកោះហៅ ក្រោយពីផ្សព្វផ្សាយលក់ខ្សែដៃ ហើយអះអាងថាអាចជួយការពារពីវីរុសកូរ៉ូណា។

ម៉ាឡេសុី៖ ថ្មីៗនេះ ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ជាជាតិម៉ាឡេសុី ត្រូវបានសមត្ថកិច្ចកោះហៅ ក្រោយពីផ្សព្វផ្សាយលក់ខ្សែដៃ ហើយអះអាងថាអាចជួយការពារពីវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនោះ បានផ្សព្វផ្សាយលក់ខ្សែដៃនៅលើបណ្ដាញសង្គម ដោយក្នុងមួយខ្សែមានតម្លៃ៥៨០រីងហ្គីត (ប្រមាណ១៣៦ដុល្លារអាមេរិក)។ ហើយករណីនេះដែរ គឺជាទង្វើខុសច្បាប់ និងមិនសមស្រប ដូច្នេះស្ត្រីរូបនោះ ត្រូវផាកពិន័យជាទឹកប្រាក់ចំនួន៥០,០០០រីងហ្គីត (ប្រមាណ១១,៧៥០ដុល្លារអាមេរិក)។

យ៉ាងណាមិញ ប្រសិនបើស្ត្រីរូបនោះ មិនព្រមបង់ប្រាក់តាមចំនួនដែលបានកំណត់ ការផាកពិន័យនឹងអាចឈានដល់ចំនួន១០០,០០០រីងហ្គីត (ប្រមាណ២៣,៥០០ដុល្លារអាមេរិក) ឬជាប់ពន្ធនាគារមិនលើសពីបីឆ្នាំ ហើយក៏អាចនឹងត្រូវទទួលពិន័យទាំងពីរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ត្រីដែលលក់ខ្សែដៃ
ស្ត្រីដែលលក់ខ្សែដៃ
ខ្សែដៃដែលអះអាងថាអាចជួយការពារពីវីរុសកូរ៉ូណា
ខ្សែដៃដែលអះអាងថាអាចជួយការពារពីវីរុសកូរ៉ូណា
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T