កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ បានបង្ហាញពីបុរសម្នាក់ ដែលរស់នៅក្នុងប្រទេសចិន បានប្រើអំពើហឹង្សា ទៅលើប្រពន្ធរបស់ខ្លួន នៅលើរថភ្លើង  ក្នុងប្រទេសចិន ដែលមានអ្នកដំណើរជាច្រើន ហើយបើទោះបីជា មានការឃាត់ឃាំង ពីសំណាក់សន្តិសុខ ដើម្បីបញ្ឈប់អំពើហឹង្សានេះក៏ដោយ ក៏គាត់នៅតែបន្ត វាយដំប្រពន្ធគាត់ដដែល។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ខ្សែវីដេអូនោះ ត្រូវបានគេយកទៅបង្ហោះ នៅលើបណ្តាញសង្គម ហ្វេកប៊ុក ផងដែរ ហើយត្រូវបានអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើននាក់ រិះគន់បុរសជាប្តីនោះយ៉ាងខ្លាំង។ ដូចគ្នានេះដែរ ខ្សែវីដេអូនោះ ក៏បានបង្ហាញឲ្យឃើញ ទារកម្នាក់ស្រែកយំនៅលើដី រួមទាំងមានអ្នកដំណើរជាច្រើន ចោមរោមមើល សកម្មភាពដ៏សាហាវនោះផងដែរ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនក៏បានរិះគន់ ដល់អ្នកដំណើរដែលបានឈរមើល នូវទង្វើដ៏សាហាវនេះ ហើយមិនព្រមបញ្ឈប់បុរសជាប្តីថា "តើនេះគឺជាការសម្តែងឬ? ហេតុអ្វីបានជានាំគ្នាឈរមើលដូច្នេះ ហើយមិនព្រមជួយស្រ្តីនោះអីចឹង?"។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]