គ្មានប្រែប្រួលអ្វីបន្តិចសោះអាយដល ១០ឆ្នាំមុន និងពេលនេះ នៅដដែល

//s5.kh1.co/72/727c425839093d5c888e49b8dda1278b21342162.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះពេលវេលាកន្លងទៅផុត ១០ឆ្នាំ ក៏ពិតមែន តែតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ នៅតែអាចថែរក្សាសម្រស់ឲ្យនៅស្រស់សង្ហា ក្មេងជាងវ័យដដែល។

ភ្នំពេញ៖ តារាចម្រៀងទទួលបានប្រជាប្រិយភាពខ្លាំង លោក ឆាយ​ វីរៈយុទ្ធ ពេលនេះ លោកកាម់តែមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ទិសទី បើទោះបី ពេលនេះ តារាប្រុសរូបនេះ រៀបការមានកូនម្នាក់រួច ក៏មិនបានធ្វើឲ្យតារាចម្រៀងរូបនេះ ធ្លាក់ប្រជាប្រិយភាពដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងមួយរូប ដែលមានទឹកដមសំនៀងពិរោះក្រអួនក្រអៅ មិនថាបទមនោសញ្ចេតនា ឬបទញាក់បែបកន្រ្តាក់អារម្មណ៍ឡើយ សុទ្ធសឹងតែពិរោះគ្រប់បទតែម្ដង។ ក្នុងនោះដែរ បើងាកទៅមើលរូបសម្បត្តិរបស់តារាប្រុសរូបនេះវិញ ឃើញថា លោកមានមុខមាត់សង្ហាតែម្ដង ជាពិសេស ស្នាមញញឹមរបស់តារាប្រុសរូបនេះ ពិតជាទាក់ទាញធ្វើឲ្យហ្វេនៗលង់នឹងស្នាមញញឹមលោកគ្រប់គ្នាតែម្ដង។

ជាក់ស្ដែង មុននេះបន្តិច តារាចម្រៀងប្រុសរូបនេះ បានបង្ហោះរូបភាពប្រៀបធៀបរូបកាល ១០ឆ្នាំមុន និងបច្ចុប្បន្ន មើលទៅរូបសម្បត្តិលោក ហាក់បីដូចជាមិនប្រែប្រួល និងមិនចេះចាស់ទាល់តែសោះ ដោយមើលទៅនៅតែស្អាតសង្ហាដដែល។ ម្យ៉ាងវិញទៀត បន្ទាប់ពីហ្វេនៗបានឃើញរូបភាពថ្មីដែលតារាចម្រៀងរូបនេះបង្ហោះរួចមក ពួកគេបាននាំគ្នាពោលពាក្យសរសើរពីរូបសម្រស់លោកស្ទើរតែគ្រប់គ្នាថែម្ដង មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ នៅតែអាចថែរក្សាសម្រស់ឲ្យនៅក្មេងដដែល៕

សូមទស្សនារូបភាពខាងក្រោម៖​

   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
   លោក ឆាយ វីរៈយុទ្ធ 
ឆាយ វីរៈយុទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T