រៀបការរួចជិតមួយឆ្នាំ ទីបំផុត Nathalie និងស្វាមីប្រាប់ដំណឹងល្អដល់ហ្វេន

//s5.kh1.co/25/258eec59110c154de113d924a056e26228cf0b3d.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយរៀបការកាលពីខែសីហា ឆ្នាំ ២០១៩ កន្លងទៅ ទីបំផុត Nathalieធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ក្រោយសម្រេចចិត្តយកកូនបានតាមបំណង ឈប់ឲ្យគេសួរនាំច្រើនទៀត។

ថៃ៖ នាពេលថ្មីៗនេះ តារាចម្រៀង និង ជាតារាសម្ដែងស្រី Nathalie Davies រួមនិងស្វាមីបាន បង្ហាញវត្តមានរួមគ្នា នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបានភ្ជាប់ជាមួយនឹងដំណឹងដ៏សែនរីករាយមួយ នោះគឺ ទីបំផុតពួកគេបានមានកូនរួមគ្នាជាលើកដំបូងហើយ បន្ទាប់ពីរៀបការជិតមួយឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាមួយគ្នានេះ តារាស្រីរូបនេះ ក៏បានសរសេររៀបរាប់អារម្មណ៍របស់ខ្លួននៅក្នុងនោះផងដែរដែរ ដោយនាងបានសរសេររៀបរាប់ថា៖ 

រស់នៅពីរនាក់ប្ដីប្រពន្ធសប្បាយ ប៉ុន្តែពេលនេះ យើងមានកូនម្នាក់ទៀតហើយ។ សូមអរគុណ។ មានមនុស្សជាច្រើនតែងតែសួរ ពេលណានឹងមានកូន ឥឡូវនេះយើងមានកូនតាមបំណងហើយ។ # 11Weeks1DayPregnant #BabyBoy

Nathalie Davies

ស្របគ្នានេះ បន្ទាប់ពីបានដឹងដំណឹងល្អមួយនេះហើយ មានអ្នកគាំទ្រជាច្រើន នាំគ្នាសម្ដែងក្ដីត្រេកអរចំពោះគ្រួសារមួយនេះ ពិសេសពួកគេក៏បានជូនពរឲ្យតារាស្រីរូបនេះ មានសុខភាពល្អទាំងម្ដាយទាំងកូនផងដែរ។

គួររំលឹកថា តារាចម្រៀង និងជាតារាសម្ដែងស្រី រូបនេះ បានចូលរោងការ ជាមួយបុរសសង្ហាមានទ្រព្យ ដែលមិនមែនជាអ្នកសិល្បៈម្នាក់ កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩ កន្លងទៅ ដោយបានរៀបចំអធិកអធម មានភ្ញៀវចូលរួមច្រើនកុះករផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Nathalie
Nathalie
Nathalie និងគ្រួសារ
Nathalie និងគ្រួសារ
Nathalie និងគ្រួសារ
Nathalie និងគ្រួសារ
Nathalie 
Nathalie 
លទ្ធផលបង្ហាញការមានផ្ទៃពោះរបស់ Nathalie 
លទ្ធផលបង្ហាញការមានផ្ទៃពោះរបស់ Nathalie 
លទ្ធផលបង្ហាញការមានផ្ទៃពោះរបស់ Nathalie 
លទ្ធផលបង្ហាញការមានផ្ទៃពោះរបស់ Nathalie 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T