ធ្លាប់តែឃើញតួសម្តែង១០រូបនេះ មានមុខមាត់ប្លែកៗក្នុងពេលសម្តែង តែមុខមាត់ពិតមិនដូចគ្នាសោះ

//s5.kh1.co/16/16d2ad8823a01fc7c3a079cd3fdfae3b0ba7a860.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Heros និងតួចិត្តអាក្រក់ល្បីល្បាញភាគច្រើនដែលសម្តែងក្នុងផលិតកម្ម Marvel បានក្លាយទៅជាតួដ៏ពេញនិយមបំផុត ជាពិសេសក្នុងស្ថាប័នខ្សែរស្រឡាយបណ្តុំរឿង

Heros និងតួចិត្តអាក្រក់ល្បីល្បាញភាគច្រើនដែលសម្តែងក្នុងផលិតកម្ម Marvel បានក្លាយទៅជាតួដ៏ពេញនិយមបំផុត ជាពិសេសក្នុងស្ថាប័នខ្សែរស្រឡាយបណ្តុំរឿង The Avengers ហើយក៏បានរកចំណូលដល់ផលិតកម្មនេះបានរាប់លានដុល្លាទូទាំងពិភពលោកផងដែរ។ តួសម្តែងរឿងដែលយើងចូលចិត្តក៏ត្រូវការចំណាយពេលរាប់ម៉ោងក្នុងការតុបតែងខ្លួនដើម្បីផ្លាស់ប្តូររូបរាងទៅតាមតួរបស់ខ្លួនក្នុងភាពយន្តនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្វីត្បិតតែតួមួយចំនួនមានរូបរាងអាក្រក់ៗពេលកំពុងតែសម្តែងក៏ដោយ ប៉ុន្តែរូបរាងពិតរបស់ពួកគេមិនប្រាកដថាអាក្រក់ឡើយ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំតួសម្តែង ចំនួន ១៦នាក់ដែលស្ថិតក្នុងរបាំងមុខតួសម្តែងចម្លែកៗ តែរូបភាពពិតមិនដូចគ្នាឡើយ៖

១. Nebula (សម្តែងដោយនាង Karen Gillan) 

Nebula ដែលសម្តែងដោយនាង Karen Gillan
Nebula ដែលសម្តែងដោយនាង Karen Gillan

Nebula ដែលសម្តែងដោយនាង Karen Gillan គឺជាតួសម្តែងម្នាក់មកពីប្រទេសស្កុតឡេន។ ដើម្បីក្លាយទៅជាកូនស្រីរបស់យក្សពណ៌ស្វាយ នាងក៏ត្រូវតែលះបង់សក់ដ៏វែងរបស់ខ្លួន ហើយការតុបតែងខ្លួនរបស់នាងក៏មានការពិបាកខ្លាំង រហូតដល់៤ម៉ោងឯណោះ ហើយការលុបលាងសម្អាតវិញត្រូវការពេលតែ ៣០នាទីទេ។ 

២. Thanos (សម្តែងដោយលោក Josh Brolin)

Thanos  សម្តែងដោយលោក Josh Brolin
Thanos  សម្តែងដោយលោក Josh Brolin

ដំបូងឡើយ Thanos ត្រូវបានសម្តែងដោយតួសម្តែងជំនួស Damion Poiter និងលេខមុខដំបូងក្នុងរឿង The Avengers ឆ្នាំ ២០១២ ប៉ុន្តែសម្រាប់ខ្សែស្រឡាយរឿងទាំង៤ចុងក្រោយវិញ បែរជាសម្តែងដោយលោក Josh Brolin ទៅវិញ។ ដើម្បីធ្វើឲ្យតួ Thanos កាន់តែមើលទៅដូចពិតៗ គេក៏បានប្រើបច្ចេកវិទ្យាកុំព្យូទ័រជំនួយដើម្បីបង្កើតជាលក្ខណៈមូលដ្ឋានជាច្រើនទៅលើរូបរាងរបស់តួមួយនេះដែលធ្លាប់មានពីមុនមកវិញ។ 

៣. Ronan The Accuser (សម្តែងឡើងដោយ Lee Pace) 

 Ronan The Accuser  សម្តែងឡើងដោយ Lee Pace
 Ronan The Accuser  សម្តែងឡើងដោយ Lee Pace

តួចិត្តអាក្រក់ម្នាក់នេះត្រូវបានសម្តែងឡើងដោយ Lee Pace ហើយក៏មើលទៅពិបាកនឹងចំណាំដែរក្នុងការស្លៀកពាក់ជាតួអង្គ Ronan នេះក្នុងរឿង Guardians of the Galaxy។ តួដែលមានមុខពណ៌ខៀវ ភ្នែកពណ៌ស្វាយ និងក្របក្បាលពណ៌ខ្មៅសុទ្ធបានផ្លាស់ប្តូររូបរាងរបស់គាត់សឹងតែទាំងស្រុង។ 

៤. Johann Schmidt, Red Skull (សម្តែងដោយលោក Infinity War និង Endgame)

Johann Schmidt, Red Skull សម្តែងដោយលោក Infinity War និង Endgame
Johann Schmidt, Red Skull សម្តែងដោយលោក Infinity War និង Endgame

មែនហើយតួភ្នាក់ងារ Smith ដែលធ្លាប់មានវត្តមានក្នុងរឿង The Matrix បានដើរតួមួយទៀតជា Red Skull ក្នុងរឿង Captain America: The First Avenger ប៉ុន្តែដល់ពេលវត្តមាន Red Skull ក្នុងរឿង Avenger: Infinity War និង Endgame បែរជាសម្តែងដោយតួ Ross Marquand ទៅវិញ។ សម្រាប់ការតុបតែងមុខធ្វើជាតួនេះដែរ ត្រូវការពេលច្រើនជាង ៣ម៉ោងឯណោះ។ 

៥. Gamora (សម្តែងដោយ Zoe Saldana)

Gamora សម្តែងដោយ Zoe Saldana
Gamora សម្តែងដោយ Zoe Saldana

កាលពីក្នុងរឿង Avatar នាង Zoe Saldana ធ្លាប់ត្រូវបានបច្ចេកវិទ្យាកុំព្យូទ័រផ្លាស់ប្តូររូបរាងរបស់នាងក្នុងពេលសម្តែង។ ប៉ុន្តែដល់ពេលសម្តែងក្នុងរឿង Guardian of the Galaxy វិចិត្រករផាត់មុខជំនាញបានផ្លាស់ប្តូររូបរាងរបស់នាងក្លាយទៅជា Gamora យ៉ាងអស្ចារ្យ។ ជារៀងរាល់ថ្ងៃ ពួកគេត្រូវការពេលរហូតដល់ ៥ម៉ោងដើម្បីបង្កើតជារូបរាងកូនស្រីសំណប់ចិត្តរបស់ Thanos ។ 

៦. Drax the Destroyer (សម្តែងដោយ Dave Bautista) 

Drax the Destroyer (សម្តែងដោយ Dave Bautista)   
Drax the Destroyer (សម្តែងដោយ Dave Bautista)   

តួមួយនេះសម្តែងដោយ Dave Bautista ដែលធ្លាប់ជាកីឡាកាស អ្នកហាត់សាច់ដុំ និងអ្នកវ័យក្នុងសង្វៀន MMA ផងដែរនោះ បានក្លាយទៅជាជនឧក្រិតអន្តរកាឡាកស៊ី របស់រឿង Guadians of Galaxy។ រូបរាងរបស់ Dave ទាំងមូលត្រូវគ្របដណ្តប់ដោយថ្នាំលាប និងសម្លាកជាតិស៊ីលីកូនពណ៌ក្រហមនៅពីលើបន្ថែម។ ដំណើរការណ៍ផ្លាស់ប្តូររូបរាងរបស់គាត់ពិតជាស៊ីពេលច្រើនម៉ោងណាស់។ 

៧. Yondu Udonta (សម្តែងដោយMichael Rooker)

 Yondu Udonta (សម្តែងដោយMichael Rooker)
 Yondu Udonta (សម្តែងដោយMichael Rooker)

Michael Rooker បានក្លាយទៅជាតួអង្គដ៏ល្បីមួយនៅពេលសម្តែងក្នុងរឿង The Walking Dead (Merle Dixon) និងរឿង Guardian of the Galaxy (Yondu)។ ដើម្បីក្លាយទៅជាសមាជិកក្រុម Zatoan Tribe ពីភព Centauri-IV តួម្នាក់នេះត្រូវការផាត់មុខមាត់រហូតដល់ ៦ជាន់ និងត្រូវការពាក់ធ្មេញក្លែងក្លាយយ៉ាងពិបាក ហើយក៏ត្រូវពាក់ឡែនពណ៌ក្រហមនៅភ្នែកផងដែរ។ 

៨. Korg (សម្តែងដោយលោកTaika Waititi)

 Korg (សម្តែងដោយលោក Taika Waititi)
 Korg (សម្តែងដោយលោក Taika Waititi)

តួមនុស្សដុំថ្មមួយនេះត្រូវបានសម្តែងដោយលោកTaika Waititi ដែលជាអ្នកនិពន្ធសាច់រឿង និងតួកំប្លែងផង។ លោកមកពីប្រទេសញ៉ូហ្សេឡេន។ តួនេះដែរសម្តែងក្នុងរឿង Thor: Ragnarok។ គាត់ក៏ដើរតួនាទីជាក្បាលទីបីនៃមនុស្សភពផ្កាយឈ្មោះ Surtur និងជំនួសកន្លែង Hulk ច្រើនឈុតផងដែរ។ ប៉ុន្តែរាល់លក្ខណៈរូបរាងទាំងអស់នេះត្រូវបានបង្កើតឡើងជាមួយនឹងជំនួយពីបច្ចេកទេសកុំព្យូទ័រអស់។ 

៩. Ultron (សម្តែងដោយលោក James Spader)

 Ultron (សម្តែងដោយលោក James Spader)
 Ultron (សម្តែងដោយលោក James Spader)

តួចិត្តអាក្រក់ដ៏សំខាន់មួយក្នុងរឿង Avengers: Age of Ultron ត្រូវបានដើរតួដោយលោក James Spader។ តួមួយនេះត្រូវបានបង្កើតឡើងដោយបច្ចេកទេសកុំព្យូទ័រ ប៉ុន្តែលោក Spader ព្រមទាំងតួជាច្រើនទៀតត្រូវបានចូលរួមក្នុងការថតយកចលនារបស់តួ Ultron នេះ និងការធ្វើទឹកមុខផងដែរ។ 

១០. Vision (សម្តែងដោយលោក Paul Bettany) 

Vision (សម្តែងដោយលោក Paul Bettany) 
Vision (សម្តែងដោយលោក Paul Bettany) 

តួមនុស្សយន្ត Vision នេះត្រូវបានសម្តែងដោយលោក Paul Bettany ក្នុងរឿង The Avengers: Age of Ultrons។ ប៉ុន្តែគេបានដឹងថា សម្លេងរបស់គាត់ត្រូវបានគេថតយកមកប្រើជា JARVIS ឬ Artificial Intelligence ក្នុងប្រូក្រាមឆ្លាតវ៉ៃរបស់ Tony Stark កាលពីវគ្គ Iron Man ដំបូងមកម្ល៉េះ។ តួ Vision ត្រូវបានគេផាត់មុខជារូបរាងពណ៌ក្រហម និងមានដាក់បញ្ចូល Silicone Prosthesis ជាច្រើនទៀត ដែលចំណាយពេលធ្វើម្តងៗច្រើនជាង ៣ម៉ោងឯណោះ។ អ្នកជំនាញខាងដាក់ Effect លើវីដេអូក៏ជួយដល់រូបរាងខាងក្រៅរបស់ Vision ផងដែរ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T