Boom ត្រូវគេចោទថាជាជនទី៣ ឲ្យស្នេហាGreat បែកគ្នា តែបែរជានាងថា......(មានវីដេអូ)

//s5.kh1.co/f7/f7fc6eb9562946428564cabafde1fc0c5137bd71.png
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តាមការពិតទៅ គឺបែបនេះសោះ! គ្រប់គ្នាគិតថាតារាស្រីរូបនេះ ជាជនទីបី នៃការបែកគ្នារបស់ Great ដល់ពេលនេះ នាងចេញមុខបកស្រាយច្បាស់ៗតែម្ដង។

ថៃ៖ ក្រោយពីមានព័ត៌មាន កាលពីពេលថ្មីៗនេះ អំពីទំនាក់ទំនងដើរដល់ផ្លូវបំបែករបស់ កំពូលតារាប្រុស Great Warintorn និង មិត្តស្រី ដែលតារាប្រុសរូបនេះ បានចេញមុខប្រាប់ថា បានបែកគ្នារយៈពេលជាងមួយខែមកហើយ ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់នោះឡើយ ទើបធ្វើឲ្យមហាជនអ្ន​កគាំទ្រជាច្រើន នាំគ្នាសង្ស័យថា តើទំនាក់ទំនងរបស់តារាប្រុសរូបនេះ បានបែកផ្លូវគ្នា តើមានអ្នកទីបីមកជ្រែកជ្រែកឬយ៉ាងណានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះផងដែរ បន្ទាប់ពី Great បានចេញមុខប្រកាសបែបនេះហើយ មួយរយៈក្រោយមកនេះ គេក៏តែងតែឃើញលោក មានសកម្មភាពស្និទ្ធស្នាលជាមួយតារាស្រី Boom ជាញឹកញាប់ ជាហេតុធ្វើឲ្យគេគិតថា តារាស្រីរូបនេះ ជាដើមហេតុធ្វើឲ្យ ទំនាក់ទំនងរបស់ Great ឈានដល់ផ្លូវបញ្ចប់។

យ៉ាងណាមិញ ក្រោយ មានពាក្យចចាមអារ៉ាមបែបនេះ តារាស្រីរូបនេះ ចេញមកបកស្រាយតាមរយៈគេហទំព័រ ​Nineentertain ដោយបានធ្វើបទសម្ភាសន៍ជាមួយ Boom ទាក់ទិននឹងបញ្ហានេះផងដែរ ដោយនាងបាននិយាយច្បាស់ៗថា៖

រវាងពួកយើងទាំងពីរ គឺគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ មិនមានអីនោះទេ ហើយរាល់កាយវិការជិតស្និទ្ធនឹងគ្នាបែបនេះ ក៏ព្រោះតែវ័យរបស់យើងគឺក៏មានវ័យដំណាលគ្នាដែរ ក្នុងការលេងសើច គឺតែងតែស្និទ្ធស្នាលធម្មតា ជឿជាក់ថាមិត្តរួមសិល្បៈទាំងអស់មួយចំនួនក៏បែបហ្នឹង ម្យ៉ាងទៀតក៏អរគុណ សម្រាប់ការតាមដានរឿងនេះ តែពួកយើង ប្រៀបដូចជាបងប្អូនរួមសិល្បៈនឹងគ្នាអញ្ចឹង មិនថាមានរឿងអ្វី គាត់តែតែជួយផ្ដល់យោបល់ល្អៗដល់ខ្ញុំ។ ហើយនេះក៏មិនមែនជាមូលហេតុដែល Great បែកពីសង្សាររបស់គាត់ដែរ។

អត្ថន័យខ្លះដកស្រង់ពីវីដេអូខ្លីប

សរុបមក តាមរយៈការបកស្រាយរបស់តារាស្រីរូបនេះនៅលើ គេហទំព័រ Nineentertain អ្នកគាំទ្រក៏លែងចោទជាបញ្ហាសង្ស័យទៀតដែរ ក្រោយពីបានដឹងការពិតបែបនេះ៕

ទស្សនារូបភាពវីដេអូខាងក្រោម៖

Great
Great
Great
Great
Boom
Boom
Great & Boom
Great & Boom
វីដេអូ Boom ធ្វើការបកស្រាយ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T