គ្រាន់តែJustin BIeber និយាយប៉ុន្មានម៉ាត់ ធ្វើឲ្យ Kanye West សុំទោសប្រពន្ធជាសាធារណៈ

//s5.kh1.co/9c/9c88471dcc9513fcd44c26299e666c78cc20140b.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងរ៉េបKanye West បានសុំការអភ័យទោសពីប្រពន្ធ Kim Kardashianវិញ ក្រោយពីនិយាយជាមួយ Justin Bieber ប៉ុន្មានម៉ាត់តែប៉ុណ្ណោះ។

បរទេស៖ Kanye West ដែលជាតារាចម្រៀងរ៉េបរបស់ប្រទេសអាមេរិកនិង ជាបេក្ខជនឈរឈ្មោះតំណាងឲ្យប្រធានាធិបតី ​របស់អាមេរិកនៅអាណត្តិនេះ បានសុំការអភ័យទោសពីប្រពន្ធ Kim Kardashianវិញ ក្រោយពីនិយាយជាមួយ Justin Bieber ប៉ុន្មានម៉ាត់តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីឈ្លោះគ្នាមួយប្រាវនិង ប្រកាសថានឹងលែងលះគ្នាជាសាធារណៈរួចមកនៅពេលនេះ Kanye West បានទន់ចិត្តនិង ដឹងកំហុសដែលខ្លួនបានប្រព្រឹត្ត ក្រោយពីតារាចម្រៀងJustin Bieber ដែលជាមិត្តសម្លាញ់របស់ខ្លួនបានពន្យល់និងនិយាយប្រាប់ឲ្យ តារាប្រុសរូបនេះ ទៅសុំទោសប្រពន្ធ ដោយដើម្បីបញ្ចប់រឿងដែលពាក្យពេចន៍ទាំងអស់មានអត្ថន័យដូចខាងក្រោម៖

ខ្ញុំពិតជាចង់សុំទោសដល់ប្រពន្ធរបស់ខ្ញុំ Kim ចំពោះអ្វីដែលបានធ្វើខុសឆ្លងកន្លងមក 
ខ្ញុំមិនបានការពារនាង ដូចអ្វីដែលនាងបានការពារខ្ញុំទាល់តែសោះ 
ខ្ញុំដឹងថាខ្ញុំបានធ្វើឲ្យអ្នកមានការឈឺចាប់ សូមអភ័យទោសឲ្យខ្ញុំផង អរគុណពេលកន្លងមកដែលតែងតែមើលថែខ្ញុំកន្លងមក 

Kanye West

ក្រោយពី តារារ៉េបស្បែកខ្មៅ បាននិយាយដូច្នេះរួចមក ធ្វើឲ្យហ្វេនទាំងសងខាងបាននិយាយសរសើរពី Kanye West ដែលបានទទួលកំហុសនិងសុំទោសដល់ ប្រពន្ធខ្លួនវិញ ប៉ុន្តែអ្វីដែលកាន់តែសរសើរទៀតនោះគឺតារាចម្រៀង Justin Bieber ដែលបានបញ្ចុះបញ្ចូល សម្របសម្រួលឲ្យប្តីប្រពន្ធមួយគូនេះត្រូវគ្នាវិញបានផងដែរ៕

Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Kanye West 
Kanye West 
Kanye West
Kanye West
Kim Kardashianនិង Kanye West
Kim Kardashianនិង Kanye West
Justin Bieberនិង Kanye West
Justin Bieberនិង Kanye West
 Kanye Westនិង Justin Bieber
 Kanye Westនិង Justin Bieber
Kim Kardashian Kanye Westនិង Justin Bieber
Kim Kardashian Kanye Westនិង Justin Bieber
Kanye Westនិង Justin Bieber
Kanye Westនិង Justin Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T