វីដេអូយប់មិញ របស់ខ្សែជីវិតលោកបង ដេវីត ទម្រាំដល់ចំណុចនេះ បានដឹងបែបណា (មានវីដេអូ)

//s5.kh1.co/32/32b73aabd328a927e670949fff37bef29b93ed3c.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ អាល់ប៊ុម “Reborn” លោកបង ដេវីត ត្រូវបានចេញជាសាធារណៈ ស្ដាប់ហើយ អត់ទ្រាំមិនសរសើរពីលោកបងមិនបាននោះទេ ដែលខំប្រឹងជម្នះរាល់ឧបសគ្គកន្លងមក រហូតទទួលភាពជោគជ័យដូចបេលនេះ។

ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា តារាចម្រៀងប្រុសល្បីឈ្មោះ ពូកែរ៉េបលោកបង ងួន ចាន់ដេវីត ជាតារាប្រុសដែលអាចនិពន្ធបទភ្លៀងបានដោយខ្លួនឯងបានយ៉ាងល្អ។ ដោយបច្ចុប្បន្ន លោកបងក៏កំពុងបួសជាព្រះសង្ឃ ដើម្បីបំពេញបំណងខ្លួនឯង និងស្វែងយល់ពីព្រះធម៌ក្នុងព្រះពុទ្ធសាសនាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គួរម្លឹកផងដែរថា លោកបង ដេវីត ជាតារាចម្រៀងមួយរូបដែលតស៊ូ ក្នុងវិស័យសិល្បៈ ពីក្មេងនៅតាមខេត្តមួយរូប ខំប្រឹងប្រែងលើវិថីសិល្បៈរហូតបានទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀត នៅពីក្រោយភាពជោគជ័យ លោកបងក៏ធ្លាប់ជួបឧបសគ្គ និងការរិះគន់ពីបុគ្គលមួយចំនួនតូចផងដែរ ហើយរហូតមកទល់ពេលនេះ អាចនិយាយបានលោកបង ជាតារាចម្រៀងមួយរូបខំជម្នះរឿងអាក្រក់ៗរាប់មិនអស់ឡើយ តាំងពីមិនមានអ្នកស្គាល់ រហូតមានទស្សនិកជនទូទាំងប្រទេសស្គាល់ និងគាំទ្រលោកបងច្រើនដូចពេលនេះ។

ជាក់ស្ដែង កាលពីយប់មិញ អាល់ប៊ុម “Reborn” និយាយពីខ្សែជីវិតតាំងពីចាប់ផ្ដើមចូលសិល្បៈ មកដល់បច្ចុប្បន្នរបស់លោកបង ដេវីត ត្រូវបានបញ្ចេញសម្រាប់ហ្វេនៗបានទស្សនាផងដែរ ដោយវីដេអូមួយនេះ បានបង្ហោះដោយ កញ្ញា ទេព បូព្រឹក្ស ផងដែរ។

ដោយឡែកក្នុងអាល់ប៊ុមថ្មី ដែលមានឈ្មោះ “Rebron”​ មួយនេះមានន័យថា ទំព័រការងារថ្មី ហើយលោកបងចង់បង្ហាញអ្វីដែលថ្មីៗ និងភាពជារបស់ខ្លួនឯង។ ក្នុងវីដេអូនេះដែរ ក៏ចង់បង្ហាញពីអារម្មណ៍ពេលចូលសិល្បៈដំបូង មកដល់បច្ចុប្បន្ននេះ អំពីខ្សេជីវិតជូរចត់ សប្បាយ និងឡាយឡំជាមួយភាពកម្សត់ផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានវីដេអូបទចម្រៀងពេលលោកបង ច្រៀងលើឆាកតន្រ្តីជាច្រើនបទ សុទ្ធសឹងតែពីរោះៗពេញនិយមទៀតផង។ តួយ៉ាង នៅចុងបញ្ចប់នៃវីដេអូនេះ ក៏មានវត្តមានឪពុក ម្ដាយ បងប្អូន និងមិត្តភក្ដិរបស់លោកបង ដេវីត ផ្ទាល់និយាយពីអត្តចរិតលោកបងផ្ទាល់ផងដែរ៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  លោកបង ងួន ចាន់ដេវីត
  លោកបង ងួន ចាន់ដេវីត
  លោកបង ងួន ចាន់ដេវីត
  លោកបង ងួន ចាន់ដេវីត
រូបភាពការចាប់ផ្ដើមដំបូងក្នុងវិស័យសិល្បៈ របស់ លោកបង ងួន ចាន់ដេវីត
រូបភាពការចាប់ផ្ដើមដំបូងក្នុងវិស័យសិល្បៈ របស់ លោកបង ងួន ចាន់ដេវីត
  លោកបង ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស
  លោកបង ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស
  លោកបង ងួន ចាន់ដេវីត
  លោកបង ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T