ពេលវេលាជួបម្តាយចុងក្រោយ! អោក សុម៉ាវត្តី ស្រាប់តែពោលពាក្យ យ៉ាងក្តុកក្តួលបែបនេះ

//s5.kh1.co/40/402f709b69ef3a4bc8447f4976d0007a4bf83866.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យសោកស្តាយម្តាយ ត្រកូលអោកទាំង៤បានលាចាកលោកនេះ ស្របពេលដែល តារាស្រីអោក សុម៉ាវត្តី បានពោលពាក្យលើកចុងក្រោយបែបនេះ។

ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាស្រី អោក សុម៉ាវតី្ត ក៏ដូចជាបងប្អូនត្រកូលអោកទាំងអស់ បានជួបទុក្ខជាទម្ងន់ ក្រោយម្តាយជាទីស្រលាញ់បានលាចាកលោកនេះហើយ បន្សល់ទុក្ខនូវអនុស្សាវរីយ៍ដ៏ល្អៗជាច្រើន ធ្វើឲ្យកូនៗក្តុកក្តួលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងថ្ងៃនេះដែរ ពិធីបុណ្យសពម្តាយនាងបានដល់ទីបញ្ចប់ ហើយជាពេលវេលាចុងក្រោយដែលក្រុមគ្រួសារបានឃើញ ស្របពេលដែលសពបានបូជាមុននេះបន្តិច។ ទន្ទឹមនឹងពេលនេះដែរ តារាស្រីរូបនេះ បានធ្វើការបញ្ចេញនូវអារម្មណ៍ពិត នៅលើបណ្តាញសង្គមយ៉ាងពោរពេញដោយក្តុកក្តួលថា៖

អ្វីដែលខ្ញុំខ្លាចបំផុតគឺថ្ងៃនេះ ឈឺចាប់បំផុតគឺថ្ងៃនេះ ស្ដាយក្រោយបំផុតគឺថ្ងៃនេះ បំភ្លេចមិនបានគឺថ្ងៃនេះ គ្មានជាតិក្រោយគឺថ្ងៃនេះ សុំមួយថ្ងៃបានទេ ពេលវលាអើយកុំដើរលឿនពេក អ្នកកាន់តែដើរលឿន បេះដូងខ្ញុំកាន់តែឈឺចាប់ កាន់តែដកដង្ហើមមិនដល់គ្នា។

សារអោក សុម៉ាវត្តី

តាមរយៈសារមួយនេះ ធ្វើឲ្យមហាជន ក៏ដូចជាអ្នកស្គាល់នាងជាច្រើនពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលអ្នកម្តាយជាទីស្រលាញ់បានឃ្លាតចាកឆ្ងាយយ៉ាងដូច្នេះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានលើកទឹកចិត្តនាងគ្រប់គ្នាតែម្តង៕

ម្តាយបងប្អូនត្រកូលអោក
ម្តាយបងប្អូនត្រកូលអោក
ពិធីបុណ្យម្តាយបងប្អូនត្រកូលអោក
ពិធីបុណ្យម្តាយបងប្អូនត្រកូលអោក
ពិធីបុណ្យម្តាយបងប្អូនត្រកូលអោក
ពិធីបុណ្យម្តាយបងប្អូនត្រកូលអោក
ពិធីបុណ្យម្តាយបងប្អូនត្រកូលអោក
ពិធីបុណ្យម្តាយបងប្អូនត្រកូលអោក
អោក​ សុម៉ាវត្តី
អោក​ សុម៉ាវត្តី
អោក សុម៉ាវត្តី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T