គួរឲ្យសោកស្តាយ កម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០២០ នេះត្រូវសម្រេចលុបចោលហើយ

//s5.kh1.co/9b/9b018934f3f479da38a5cb047c9313eb74b0c626.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដោយ​សារ​តែ​មរោគ​ឆ្លង​COVID-19 នៅ​តែបន្ត​រីករាល​ដាល​នៅ​ពេល​ពេញ​សាកលលោក កម្ម​វីធី​ដ៏ចំណាស់ Miss World ក្នុង​ឆ្នាំ​២០២០ ក៏ត្រូវបាន​លុប​ចោល​ផងដែរ។

បរទេស៖ ផ្អែក​តាម​ស្ថាន​ការណ៍ ​ខណៈពេល​ដែល ​មេរោគ​COVID-19 នៅ​តែ​បន្ត​ការ​រីករាល​ដាល នៅ​ពាសពេញ​ពិភព​លោក ហើយ​នៅមិន​ទាន់​ មាន​​ថ្នាំបង្ការ​ទៀតនោះ  គណៈកម្ម​ការ​រៀប​ចំ ​ការ​​ប្រកួត​បវរកញ្ញា​ពិភព​លោក ​​ដែលជា​កម្ម​វិធី​ ​មាន​វ័យ​ចំណាស់​ជាងគេមួយ​ ​នៅលើពិភពលោកនេះ ​បាន​សម្រេចមូល​មតិគ្នា ​លុប​ការ​ប្រកួត​ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ចោល​តែម្តង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​ ការ​ចេញ​ផ្សាយ ​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ កន្លង​ទៅ​ថ្មីៗនេះ របស់​​រយៈអង្គការ​Global Beauties បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា ​កម្មវិធី​ប្រកួត​បវរកញ្ញា​ពិភពលោក ​ឆ្នាំ​២០២០​នេះ​នឹង ​ត្រូវ​លុប​ចោល​។ សេចក្តី​​ប្រកាស​​ផ្លូវ​ការនេះ ត្រូវបាន​ធ្វើ​ឡើង ​ក្នុង​ពេល​ដែល ​ប្រទេស​ជាច្រើន​នៅជុំវិញ​ពិភពលោក កំពុង​តែ​ជួប​ប្រទះ ​នឹង​ជម្ងឺ​ឆ្លង​COVID-19 ខណៈ​អ្នក​ឆ្លង​នៅ​តែបន្ត​កើន​ឡើង ​ជា​លំដាប់​។ ​

ក្នុង​នោះ​អង្គការ​Global Beauties បាន​ថ្លែង​ថា​៖ 

ការ​ប្រកួត​ប្រជែង ​លើកទី​៧០​ នឹង​ត្រូវ​ប្រព្រឹត្តធ្វើឡើង ​នៅត្រី​មាន​ទី​២ ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​ពិភពលោក ​មាន​សុវត្ថិភាពម្តង​ទៀត ហើយ​ជើង​ហោះ​ហើរ​ទៅកាន់ ​ប្រទេស​ផ្សេង​ៗ​បាន​បើក ឡើង​វិញ​។

យ៉ាង​ណា​មិញ​ ដំណឹង​នេះ​ពិ​ត​ជា​បាន​ធ្វើ​ឲ្យ ​អ្នក​គាំទ្រ​ជាច្រើន ​បាន​សម្តែង​នៅ​កា​រ សោកស្តាយ​ជា​ខ្លាំង។ តែ​ទោះយ៉ាង​ណាក៏​ដោយ ​ក៏​​មហាជន​ជា​ច្រើន នៅ​តែ​បង្ហាញ​ ​ការ​គាំទ្រ ​ចំពោះ​ចំណាត់​ការ​និង ​ការ​លុប​ចោល​នេះ​ ដើម្បី​ការ​ពារ​ការ​ឆ្លង​បន្ថែម​ទៀតផងដែរ​៕ ​

Miss World  Mexico  ២០១៨ 
Miss World  Mexico  ២០១៨ 
Miss World  Mexico  ២០១៨ 
Miss World Mexico ២០១៨ 
Mss Jamaica ២០១៩
Mss Jamaica ២០១៩
Mss Jamaica ២០១៩
Mss Jamaica ២០១៩
Mss World  
Mss World  
ឡូកូMiss World 
ឡូកូMiss World 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T