ភ្នំពេញ ៖ យុវតីម្នាក់ អាយុមិនដល់ ២០ ឆ្នាំផង ត្រូវបានគេប្រទះឃើញ ថតរាំ  បង្ហាញរាងញាក់ទទ្រើក នៅក្នុងបន្ទប់ ថ្នាក់រៀន ហើយរូបថតវីដេអូ ខាងលើនេះ ត្រូវបានគេប្រទះឃើញ បង្ហោះនៅលើ ប្រព័ន្ធទំនាក់ទំនងសង្គម ដែលកំពុងល្បី ហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៣ នេះ នៅក្នុងឈ្មោះ Pich Sloy ssw zin ហើយបើតាមការពិនិត្យនៃការ បង្ហោះរូបភាពវីដេអូនេះ បានបង្ហាញថា ធ្វើ ឡើង តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៣ កន្លងមកម្ល៉េះ ។

នៅក្នុងរូបភាពវីដេអូ ដែលមានរយៈ ពេល ១.៣៩នាទី បង្ហាញឱ្យឃើញពីយុវតី ម្នាក់ ក្នុងសម្លៀកបំពាក់ជាសិស្សសាលា អាវពណ៌ស សំពត់ពណ៌ខៀវ រាំកាច់រាង គ្រវីចង្កេះ នៅក្នុងបន្ទប់ថ្នាក់រៀន ដោយ មានមិត្ដភ័ក្ដិរបស់ខ្លួន ជាអ្នកថតរូបឱ្យ ។

បើតាមពិនិត្យមើល ក្នុងរូបភាពវីដេអូ នេះ បន្ទាប់ពីយុវតីនេះរាំចប់ ដោយបែក ញើសផងនោះ រូបនាង ក៏បាននិយាយថា ការ រាំបែបនេះ ដើម្បីជួយបំបាត់ទុក្ខមិត្ដភ័ក្ដិ របស់ខ្លួន ដែលកំពុងតែមានទុក្ខ ។

បើតាម រូបវីដេអូ មិនបានបញ្ជាក់ពីវិទ្យាល័យណា នោះទេ ប៉ុន្ដែ បើតាមការពិនិត្យរូបថត និង ភិនភាគអគារសាលា បានបង្ហាញថា ស្ថិត នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដូច្នេះយុវតីរូប នេះ គឺជាសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ តែម្ដង ប៉ុន្ដែ មិនដឹងថា រៀនថ្នាក់ទីប៉ុន្មាន នោះឡើយ ។

ក្រោយពីបង្ហោះរូបវីដេអូរាំ កាច់រាង ញាក់ទទ្រើកគ្រវីចង្កេះចុះឡើង ខាងលើនេះរួច ត្រូវបានអ្នកដែលនិយម លេងហ្វេសប៊ុក នាំគ្នាចែករំលែក (Share) ពី មួយទៅមួយ អមដោយមតិរិះគន់ជាច្រើន  ចំពោះសកម្មភាពរាំបង្ហាញក្នុងហ្វេសប៊ុក របស់យុវតីរូបនេះ ដោយពួកគេអះអាងថា  មិនគិតរៀនសូត្រ បែរជាមកបង្ហាញសកម្ម ភាពខាងលើនេះ ធ្វើឱ្យខូចកិត្ដិយស និង សេចក្ដីថ្លៃថ្នូរ សម្រាប់នារីខ្មែរ ។

ដោយមិន ចង់ធ្វើការអត្ថាធិប្បាយវែងឆ្ងាយតទៅ ទៀត មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូម ឱ្យអ្នកទស្សនាមើលវីដេអូខាងក្រោម នេះ របស់យុវតី ជាសិស្សវិទ្យាល័យ ព្រះស៊ីសុវត្ថិ ហើយបញ្ចេញមតិរិះគន់ ឬយ៉ាងណានោះ ជាសិទ្ធិរបស់អ្នកអាន ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]