សមជាឈ្មោះរាជនីសម្រស់មែន! កន្លងទៅ១០ឆ្នាំ តែសម្រស់ សុគន្ធ និសា គ្មានប្រែប្រួល សូម្បីតែបន្តិច

//s5.kh1.co/82/82dcdf71812a8b5573c9fdf4121eaf5f9c484023.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាស្រីចម្រៀងចាស់វស្សា អ្នកនាង សុគន្ធ និសាសម្រស់គ្មានប្រែប្រួល សូម្បីតែបន្តិច ជាមួយរូបរាង កាលពី១០ឆ្នាំមុន

ភ្នំពេញ​៖ ទោះបីរៀបការហើយក្តី នឹងមានវ័យកាន់តែជ្រេ ក៏តារាស្រីសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា នៅតែជាតារាក្នុងដួង របស់មហាជន គ្រប់ស្រទាប់ជាន់ថ្នាក់ជាមួយ អាជីពជាតារាចម្រៀងរបស់ខ្លួន ចាប់តាំងចូលប្រឡូកវិស័យនេះជាច្រើនឆ្នាំមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីបើពេលនេះដែរ តារាស្រីរូបនេះ មានវ័យកាន់តែទៅមុខ ដែលបច្ចុប្បន្ន អ្នកនាងមានវ័យ ៣០ប្លាយជាងឆ្នាំក៏ដោយ បើក្រឡេកមើលរូបសម្រស់ ក៏នៅតែស្រស់ស្អាត គ្មានប្រែ បើប្រៀបធៀបសម្រស់របស់អ្នកនាង កាលពីមុន។

ជាក់ស្តែងកាលពីថ្មីៗនេះ យោងតាមការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់តារាស្រីចាស់វស្សាក្នុងផលិតកម្ម រស្មីហង្សមាស បានធ្វើបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបភាពកាលពី១០ឆ្នាំមុន។

រូបភាពកម្រមួយនេះ របស់តារាស្រី អ្នកនាង សុគន្ធ និសា ជាមួយ រ៉ូប ឌិនអង្កាំជាមួយផ្កាប៉ាក់ អមជាមួយ លាយឡំនិងហូលខ្មែរ បានធ្វើឲ្យអ្នកនាង កាន់តែលេចធ្លោ នឹងសមសួនជាខ្លាំង ទោះបីជាកន្លងទៅយូរឆ្នាំយ៉ាងណាក្តី។ អ្វីដែលពិសេសនោះ គឺសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង បើប្រៀបធៀបនាពេលបច្ចុប្បន្ន គឺនៅតែស្រស់ស្អាត និងក្មេងជាងវ័យក្មេងដដែល ដូចពីមុនគ្មានផ្លាស់ប្តូរសូម្បីតែបន្តិច៕

សូមទស្សនារូបខាងក្រោម៖

  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសាកាលពី១០ឆ្នាំមុន
  អ្នកនាង សុគន្ធ និសាកាលពី១០ឆ្នាំមុន
  អ្នកនាង សុគន្ធ និសាជាមួយសិល្បករកាលពី១០ឆ្នាំ
  អ្នកនាង សុគន្ធ និសាជាមួយសិល្បករកាលពី១០ឆ្នាំ
  អ្នកនាង សុគន្ធ និសាកាលពី១០ឆ្នាំ​មុន និងពេលបច្ចុប្បន្ន
  អ្នកនាង សុគន្ធ និសាកាលពី១០ឆ្នាំ​មុន និងពេលបច្ចុប្បន្ន
សុគន្ធ និសា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T