ពិតទេ? ក្រោយពីយករូប មាន សូនីតា សរសេរពាក្យមិនសមរម្យរួច ម្ចាស់ផេកមួយបាននិយាយបែបនេះ

//s5.kh1.co/4e/4e8e5f95935bc3728755b7d4743b6f75059de151.gif
នារី

 ២៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មាន សូនីតា ឡាយវីដេអូ ស្ទើរស្រក់ទឹកភ្នែកកាលពីយប់មិញ

ភ្នំពេញ៖ រាជនីក្រមា មាន សូនីតា ជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងល្បីថាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។ កាលពីថ្មីៗមានផេកហ្វេសប៊ុកមួយបានធ្វើការកាត់ត រួចបង្ហោះរូបនាងជាសាធារណៈ ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ធ្វើឲ្យអ្នកម្តាយនាង និងរូបនាងផ្ទាល់មានការប្រតិកម្មយ៉ាងខ្លាំងចំពោះម្ចាស់ផេកដែលមានឈ្មោះថា Entertainment។  មិនយូរប៉ុន្មានក៏ម្ចាស់ផេកនេះ បានចេញមុខវីដេអូសុំទោសរាល់កំហុសដែលបានធ្វើខុសឆ្គងទៅលើកញ្ញា មាន សូនីតា និងសុំឲ្យនាងអភ័យ និងអត់ទោសចំពោះកំហុសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងកាលពីយប់មិញនេះ មាន សូនីតា ក៏បានឡាយវីដេអូ និងបានបង្ហោះមុខម្ចាស់ផេកដែលបានកាត់ត និងបង្ហោះរូបនាងជាសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះ មាន សូនីតា និយាយបកស្រាយទាំងអួលដើមករខឹងស្ទើរស្រក់ទឹកភ្នែកទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
មាន សូនីតា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T