គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

//s5.kh1.co/db/dbe6fbaa39911a040d782cc94b357ca27adc591a.jpg
នារី

 ២៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អំឡុងពេលពពោះ ស្រីៗគ្នាយើងមានរឿងច្រើនណាស់ត្រូវដឹង ដើម្បី​អាចជួយគេចផុតពីបញ្ហាប្រឈមទាំងសុខភាពម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ដូចគ្នាយើងដឹងស្រាប់ បញ្ហាក្តៅខ្លួន ឬគ្រុនក្តៅ អាចកើតឡើងគ្រប់ពេល ពិសេសបើអំឡុងពេលពពោះ គ្នាយើងគួរតែស្វែងយល់ពីវាឲ្យបានច្រើនបន្តិច។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធបញ្ហាក្តៅខ្លួនពេលពពោះ អាច​ប៉ះពាល់កូនក្នុងផ្ទៃ ឬយ៉ាងណា?

អំឡុងពេលពពោះ ស្រីៗគ្នាយើងមានរឿងច្រើនណាស់ត្រូវដឹង ដើម្បី​អាចជួយគេចផុតពីបញ្ហាប្រឈមទាំងសុខភាពម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ដូចគ្នាយើងដឹងស្រាប់ បញ្ហាក្តៅខ្លួន ឬគ្រុនក្តៅ អាចកើតឡើងគ្រប់ពេល ពិសេសបើអំឡុងពេលពពោះ គ្នាយើងគួរតែស្វែងយល់ពីវាឲ្យបានច្រើនបន្តិច។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធបញ្ហាក្តៅខ្លួនពេលពពោះ អាច​ប៉ះពាល់កូនក្នុងផ្ទៃ ឬយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ក្តៅខ្លួនអំឡុងពេលពពោះ ប៉ះពាល់គភ៌ក្នុងផ្ទៃដែរអត់?

គ្នាយើងមានបញ្ហាក្តៅខ្លួនអំឡុងពេលពពោះមែនអត់? បើមានមែននោះ ជាធម្មជាតិរបស់យើងច្បាស់ជាបារម្ភទៅដល់សុខភាពកូនក្នុងផ្ទៃមិនខាន។ យ៉ាងណា ការប្រើថ្នាំបញ្ចុះកម្តៅអំឡុងពេលពពោះ ពេទ្យណែនាំបើចៀសបានគួរតែចៀស ប៉ុន្តែបើយើង​ពិតចង់ប្រើថ្នាំមែននោះ ត្រូវពិភាគ្សាជាមួយពេទ្យជាមុន។

កត្តាសំខាន់បំផុតយើងត្រូវដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយអាការៈក្តៅខ្លួន គ្រុនក្តៅយើងកំពុងមាន ព្រោះគ្រុនក្តៅអំឡុងពេលពពោះ ជារឿយៗអាចជារោគសញ្ញាបញ្ហាសុខភាពណាមួយ ដែលសុទ្ធ​តែ​មាន​ហានិភ័យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​គ​ភ៌​ក្នុងផ្ទៃ។

២- គ្រុនក្តៅប៉ះពាល់ម៉េចខ្លះដល់ភគ៌ក្នុងផ្ទៃ?

បើរាងកាយស្រីៗពពោះឡើងកម្តៅចាប់ពី ៣៧អង្សាសេ មានន័យថាយើងកំពុងក្តៅខ្លួន វាជាសញ្ញារាងកាយកំពុងប្រយុទ្ធប្រឆាំងការឆ្លងអ្វីមួយមកពីខាងក្រៅ។ ហេតុនេះហើយ គ្នាយើងចាំបាច់ត្រូវការ​ការព្យាបាលបញ្ហានេះឲ្យបានត្រឹមត្រូវ។

ការសិក្សាថ្មីមួយនៅលើសត្វកំពុងមានទម្ងន់ បានរកឃើញថា ទំនាក់ទំនងរវាងអាការៈគ្រុនក្តៅអំឡុងពេលពពោះដំណាក់កាលដំបូង អាចបង្កហានិភ័យខ្ពស់​នាំឲ្យមានបញ្ហាបេះដូង និងវិបត្តិ​ឆ្អឹងថ្គាម ពីកំណើត។ លើសពីនេះ ការសិក្សាច្រើនទៀត ផ្តោតសំខាន់​ទៅលើអាការៈគ្រុនក្តៅ ក្តៅខ្លួនតែមួយប៉ុណ្ណោះ មិនមែនជាបញ្ហាឆ្លងបាក់តេរី ឬមេរោគ ក៏អាចបង្កើនហានិភ័យពិការពីកំណើតទៅលើគភ៌ផងដែរ។

បើគ្នាយើងពពោះដល់ត្រីមាសទី៣ ស្រាប់តែមានបញ្ហាគ្រុនក្តៅខ្លាំង កម្តៅខ្ពស់ជាង ៣៩អង្សាសេ ត្រូវប្រញ៉ាប់ស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីការពារភាពមិនប្រក្រតីទាំង​រយៈពេលខ្លី និង​វែង នៃការអភិវឌ្ឍន៍របស់កូនយើង។

៣- ហេតុអីបានជាគ្រុនក្តៅ?

គ្រុនក្តៅ ជារឿយៗតែងបង្កឡើងដោយសារមានការឆ្លងមេរោគនៅតម្រងនោម និងមេរោគនៅផ្លូវដង្ហើម ប៉ុន្តែការឆ្លងមេរោគមួយចំនួនផ្សេងទៀត ក៏អាចបង្កឲ្យយើងគ្រុនក្តៅបានដូចគ្នា ខណៈមូលហេតុបង្កគ្រុនក្តៅលើស្រីៗពពោះ ជាធម្មតាមានដូចជា៖

– ជំងឺផ្តាសាយ
– ជំងឺរលាកសួត
– ជំងឺរលាកក្រពេញអាមីដាល់ (រលាក ឬដុះសាច់បំពង់ក)
– ឆ្លងវីរុសក្នុងក្រពះពោះវៀន (មេរោគក្រពះ)
– ជំងឺរលាកតម្រងនោម (Pyelonephritis)។

៤- គ្រុនក្តៅជាធម្មតាលេចចេញរោគសញ្ញាម៉េចខ្លះ?

ស្រីៗពពោះគួរយកចិត្តទុកដាក់នូវរោគសញ្ញាមួយចំនួន និងប្រាប់ទៅគ្រូពេទ្យពីអាការៈយើងកំពុងមានដោយសារគ្រុនក្តៅ ក្នុងនោះរាប់បញ្ចូលទាំង៖

– ដកដង្ហើមខ្លីៗ
– ឈឺខ្នង
– គ្រុនញាក់
– ឈឺពោះ
– រួយ ឬរឹងនៅតំបន់ក។

៥- គ្រុនក្តៅអាចបណ្តាលមកពីពុលអាហារដែរអត់?

ពិតណាស់ ការពុលអាហារក៏អាចបង្កឲ្យគ្រុនក្តៅដូចគ្នា ខណៈភាគច្រើនបង្កដោយ​វីរុស ឬបាក់តេរី (ភាគរយតិចតួច) ឬក៏អាចបង្កឡើងដោយសារធាតុពុលផ្សេងទៀត។

ក្នុងករណីនេះ ស្រីៗពពោះទំនងនឹងជួបបញ្ហាឈឺពោះ ក្អួតចង្អោរ និងរាក នាំឲ្យគ្រោះថ្នាក់ខ្លាំងដល់ស្រីៗពពោះ ព្រោះវាធ្វើឲ្យរាងកាយ​យើង​ងាយបាត់បង់ជាតិទឹកបំផុត ធ្វើឲ្យមានការប្រឈម​នឹង​បញ្ហា កន្ត្រាក់ស្បូន និងសម្រាលមុខខែ។​

ជាតិទឹកដែលបាត់បង់ដោយសារក្អួតចង្អោរ និងរាក ចាំបាច់ត្រូវតែបំពេញបន្ថែម ហើយក្នុងករណីខ្លះ ករណីខ្វះជាតិទឹកពេលពពោះអាចនឹងធ្វើឲ្យសម្ពាធឈាមមិនមានស្ថិរភាព ទាមទារការព្យាបាលឲ្យបានលឿនបំផុត។ បើគ្នាយើងសង្ស័យពុលអាហារ ប្រញាប់ទាក់ទងទៅគ្រូពេទ្យភ្លាម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T