ឥណ្ឌូណេស៊ីបានដាក់ស្នើកីឡា ៧ ប្រភេទនេះទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេសវៀតណាម

//s5.kh1.co/90/90f030e6f39815792bb525a8cdb607d3e4432db4.jpg
កីទ្បា

 ២៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គណៈកម្មាធិអូឡាំពិកឥណ្ឌូណេស៊ី (KOI) បានស្នើដាក់បញ្ចូលកីឡាចំនួន ៧ ប្រភេទបន្ថែមទៀតឱ្យលេងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេសវៀតណាម

ចាកាតា៖ មន្ត្រីគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី (KOI) បានប្រកាសនៅថ្ងៃសុក្រទី ២៤ ខែកក្កដាថា គណៈកម្មាធិអូឡាំពិកឥណ្ឌូណេស៊ី (KOI) បានស្នើដាក់បញ្ចូលកីឡាចំនួន ៧ ប្រភេទបន្ថែមទៀតឱ្យលេងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា សំណើនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ពីថ្ងៃទី ២១ ដល់ ២២ ខែកក្កដាដោយពិភាក្សាពីចំនួនប្រភេទវិញ្ញាសារកីឡាដែលនឹងត្រូវរៀបចំឡើងនៅក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់។

រូបតំណាង
រូបតំណាង

អគ្គលេខាធិការរងនៃ KOI លោក Wijaya Noeradi មានប្រសាសន៍ថា“ ប្រទេសឥណ្ឌូនេស៊ីបានស្នើដាក់កីឡាចំនួន ៧ ប្រភេទទៀតសម្រាប់ធ្វើការពិចារណានៅក្នុងកិច្ចប្រជុំ” ។

គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២១ បានស្នើឱ្យមានកីឡាចំនួន ៣៦ ប្រភេទត្រូវដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។ ហើយប្រភេទវិញ្ញាសារកីឡាទាំង ៧ ដែលស្នើដោយប្រទេសឥណ្ឌូនេស៊ីរួមមាន៖ កីឡា Triathlon, Bowling, E-Sport, Sambo, Modern pentathlon, Ju Jitsu និងកីឡា Teqball ។

លោក Wijaya Noeradi បានមានប្រសាសន៍បន្ថែមថា ចំនួនប្រភេទកីឡាដែលត្រូវប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡានេះនឹងត្រូវប្រកាសជាផ្លូវការ ១២ ខែមុនពេលព្រឹត្តិការណ៍កីឡាចាប់ផ្តើមធ្វើចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូឆ្នាំក្រោយ៕

រូបតំណាង
រូបតំណាង

សូមទស្សនារូបភាពនៃកីឡាទាំង ៧ ប្រភេទដូចខាងក្រោម៖

កីឡា Triathlon
កីឡា Triathlon
កីឡា Bowling
កីឡា Bowling
កីឡា E-Sport
កីឡា E-Sport
កីឡា Sambo
កីឡា Sambo
កីឡា Modern pentathlon
កីឡា Modern pentathlon
កីឡា Ju Jitsu
កីឡា Ju Jitsu
កីឡា Teqball
កីឡា Teqball

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T