មូលហេតុនេះ ទើបក្រុងសេអ៊ូលនឹងធ្វើការពិចារណាបញ្ឈប់លើការព្យាបាលជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់ជនបរទេស

//s5.kh1.co/5b/5bcf0017dd7794e1d20aafe520f55b9803b21236.jpg
សង្គម

 ២៥-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងនឹងកែប្រែបទប្បញ្ញត្តិដែលបានអនុញ្ញាតអោយជនបរទេសព្យាបាលជំងឺ COVID-១៩ ដោយមិនគិតថ្លៃនោះឡើងវិញ

ក្រុងសេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងកែប្រែបទប្បញ្ញត្តិដែលបានអនុញ្ញាតឱ្យជនបរទេសព្យាបាលជំងឺ COVID-១៩ ដោយមិនគិតថ្លៃនោះឡើងវិញ ព្រោះនេះជាទង្វើររំលោភបំពានលើប្រព័ន្ធវេជ្ជសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាលោក Chung បានមានប្រសាសន៍ថា លោកដឹងអំពីការព្រួយបារម្ភដែលរដ្ឋាភិបាលផ្តល់ការព្យាបាលជំងឺ COVID-១៩ ដោយឥតគិតថ្លៃដល់ជនបរទេស ហើយបទ ប្បញ្ញត្តិពាក់ព័ន្ធនានានឹងត្រូវបានពិនិត្យឡើងវិញ។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun 
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun 

លោក Chung ក៏បានមានប្រសាសន៍បន្ថែមថា“ មូលហេតុដែលរដ្ឋព្យាបាលអ្នកជំងឺដោយពុំគិតថ្លៃពីជនជាតិណាមួយនោះ ក៏ព្រោះតែចង់បង្ការការពារការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍មូលដ្ឋាន។

សេចក្តីសម្រេចធ្វើវិសោធនកម្មលើបទប្បញ្ញត្តិនេះត្រូវបានធ្វើឡើងដោយផ្អែកលើការពិតដែលថាអាចមានករណីរំលោភបំពានទៅលើប្រព័ន្ធវិជ្ជសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង ហើយការចំណាយក៏កំពុងតែកើនឡើងជាមួយនឹងចំនួនកើនឡើងនៃករណីដែលបានបញ្ជាក់ផងដែរ។

លោក Chung បាននិយាយថាការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងដើម្បីឱ្យជនជាតិនៃប្រទេសដែលធ្លាប់ផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េខាងត្បូងនឹងត្រូវបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ក៏ប៉ុន្តែបុគ្គលដែលមកពីប្រទេសដែលមិនបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េខាងត្បូងនឹងត្រូវគិតថ្លៃថ្លៃលើការធ្វើតេស្តឬការព្យាបាល។

រូបតំណាង
រូបតំណាង

លោក Chung បានមានប្រសាសន៍ថា“ ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងតាមគោលការណ៍បដិភាព ប៉ុន្តែក៏មានការលើកលែងសម្រាប់ជនជាតិនៃប្រទេសក្រីក្របំផុតផងដែរ។

ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាលោក Chung បានមានប្រសាសន៍ថាលោកដឹងអំពីការព្រួយបារម្ភដែលរដ្ឋាភិបាលផ្តល់ការព្យាបាលជំងឺ COVID-១៩ ដោយឥតគិតថ្លៃដល់ជនបរទេស ហើយបទ ប្បញ្ញត្តិពាក់ព័ន្ធនានានឹងត្រូវបានពិនិត្យឡើងវិញ។

លោក Chung ក៏បានមានប្រសាសន៍បន្ថែមថា“ មូលហេតុដែលរដ្ឋព្យាបាលអ្នកជម្ងឺដោយពុំគិតថ្លៃពីជនជាតិណាមួយនោះក៏ព្រោះតែចង់បង្ការការពារការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍មូលដ្ឋាន។

រូបតំណាង
រូបតំណាង

សេចក្តីសម្រេចធ្វើវិសោធនកម្មលើបទប្បញ្ញត្តិនេះត្រូវបានធ្វើឡើងដោយផ្អែកលើការពិតដែលថាអាចមានករណីរំលោភបំពានទៅលើប្រព័ន្ធវិជ្ជសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង ហើយការចំណាយក៏កំពុងតែកើនឡើងជាមួយនឹងចំនួនកើនឡើងនៃករណីដែលបានបញ្ជាក់ផងដែរ។

លោក Chung បាននិយាយថាការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងដើម្បីឱ្យជនជាតិនៃប្រទេសដែលធ្លាប់ផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េខាងត្បូងនឹងត្រូវបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ក៏ប៉ុន្តែបុគ្គលដែលមកពីប្រទេសដែលមិនបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េខាងត្បូងនឹងត្រូវគិតថ្លៃថ្លៃលើការធ្វើតេស្តឬការព្យាបាល។

លោក Chung បានមានប្រសាសន៍ថា“ ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងតាមគោលការណ៍បដិភាព ប៉ុន្តែក៏មានការលើកលែងសម្រាប់ជនជាតិនៃប្រទេសក្រីក្របំផុតផងដែរ៕

រូបតំណាង
រូបតំណាង

ប្រភពព័ត៌មាន៖ The Korea Herald

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T