ត្រឹមតែរយៈពេល ២៤ ម៉ោង ប្រទេសហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ជាង ២,០០០ករណី

//s5.kh1.co/16/16ec3dc3e40a247ece7ab83565318833a61c9db0.jpg
សង្គម

 ២៥-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ករណីជំងឺ COVID-១៩ នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៧៦,៤៤៤ នាក់បន្ទាប់ពីក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីករណីថ្មីនៃជំងឺនេះចំនួន ២,១០៣ ករណីបន្ថែមទៀតនៅថ្ងៃសុក្រនេះ

ក្រុងម៉ានីល៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍នៅថ្ងៃទី ២៤ ខែកក្កដានេះថា ករណីជំងឺ COVID-១៩ នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៧៦,៤៤៤ នាក់បន្ទាប់ពីក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីករណីថ្មីនៃជំងឺនេះចំនួន ២,១០៣ ករណីបន្ថែមទៀត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

DOH បាននិយាយថា ចំនួននៃការជាសះស្បើយបានកើនឡើងបន្ថែមទៀតផងដែររហូតដល់ ២៤,៥០២ នាក់បន្ទាប់ពីអ្នកជំងឺ ១៤៤ នាក់ទៀតបានជាសះស្បើយឡើងវិញ។ ផ្ទុយមកវិញចំនួនអ្នកស្លាប់ក៏កើនឡើងដល់ ១,៨៧៩ នាក់ បន្ទាប់ពីអ្នកជំងឺ ១៥ នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺនេះ។

ករណីជំងឺ COVID-១៩ នៅប្រទេសហ្វីលីពីនថ្ងៃទី ២៤ ខែកក្កដា​ ២០២០
ករណីជំងឺ COVID-១៩ នៅប្រទេសហ្វីលីពីនថ្ងៃទី ២៤ ខែកក្កដា​ ២០២០

 ជាការកត់សម្គាល់ ករណីភាគច្រើនបានកើតឡើងនៅទីក្រុងម៉ានីល និងខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន។ ទីក្រុងម៉ានីលបានរាយការណ៍ថាមានករណីថ្មីចំនួន ១,២៧២ ករណីកាលពីថ្ងៃសុក្រ។ DOH បានបន្ថែមថា មន្ទីរពិសោធន៍ចំនួន ៩១ កន្លែងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសដែលមានសមត្ថភាពធ្វើតេស្តរកជំងឺ COVID-១៩ លើមនុស្សប្រមាណ ១,២ លាននាក់ហើយចាប់តាំងពីការផ្ទុះឡើង។ 

DOH ក៏បាននិយាយ ថាចាប់ពីការធ្វើតេស្តប្រចាំថ្ងៃចំនួន ៣០០ ដងក្នុងខែមីនា ឥឡូវនេះខ្លួនអាចធ្វើតេស្តបាន ២៤,០០០ ដងជារៀងរាល់ថ្ងៃ។ នៅចុងខែនេះ DOH បាននិយាយថា គោលដៅរបស់ខ្លួនគឺបង្កើនការធ្វើតេស្តឈានដល់ប្រជាជន ១,៥ លាននាក់។

រូបតំណាង
រូបតំណាង

យោងតាម ​​DOH ដដែល អត្រាវិជ្ជមាននៃការធ្វើតេស្តរបស់ប្រទេសឬភាគរយនៃប្រជាជនដែលមានលទ្ធផលវិជ្ជមានបានធ្លាក់ចុះស្ទើរតែ ១០% គឺពី ២២,២% នៅថ្ងៃទី ៣០ ខែមេសាមកនៅត្រឹម ១២,៦% នៅថ្ងៃទី ២០ ខែកក្កដានេះ។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលមានគោលបំណងធ្វើតេស្តលើមនុស្សចំនួន ១០ លាននាក់ឬប្រហែលមួយភាគដប់នៃចំនួនប្រជាជនសរុបនៅឆ្នាំ ២០២១ ៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T