ក្រសួងអប់រំ ប្តូរ​សម័យ​ប្រឡង​បាក់ឌុប​របស់​គ្រឹះ​ស្ថាន​​សិក្សាឯក​ជន ​​ពី​ថ្ងៃ​ទី១៧-១៨ សីហា ទៅថ្ងៃ ២៧-២៨ សីហាវិញ

//s5.kh1.co/f0/f0fc36abec51352f33801e212f6f3a96a2a50d65.jpg
សង្គម

 ២៤-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្តូរសម័យប្រឡងបាក់ឌុបពីថ្ងៃទី១៧-១៨ សីហា ទៅកាលបរិច្ឆេទថ្ងៃ ២៧-២៨ សីហាវិញ

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្តូរសម័យប្រឡងបាក់ឌុបពីថ្ងៃទី១៧-១៨ សីហា ទៅកាលបរិច្ឆេទថ្ងៃ ២៧-២៨ សីហាវិញ។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការបញ្ជាក់ពីលោក រស់ សុវាចារ អ្នកនាំពាក្យ​ក្រសួងងប់រំ ប្រាប់អ្នកសារព័ត៌មានតាមតេលេក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងអប់រំបញ្ជាក់ថា ដោយសារ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១០១ ចុះថ្ងៃ ១៥ កក្កដា ២០២០ ស្តីពី​ការអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាកការងារនៅថ្ងៃ ១៧ដល់២១ សីហា ២០២០ ចំថ្ងៃ​ប្រឡង ក្រសួងថា សូមកែសម្រួលសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជនសម្រាប់ឆ្នាំ ២០១៩-២០២០ ទៅថ្ងៃ ២៧ សីហា ២០២០ វិញ។

គួររំឭកថា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំលិខិត​លេខ ៣៣ ស្តីពីការប្រឡងបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជនសម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ ហើយកាលនោះដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួង​អប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សា​ឯកជនរៀបចំការប្រឡងបាក់ឌុបតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាតាមការចាំបាច់។

ជាការកត់សម្គាល់ តាមគម្រោងការប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជនមានរយ:ពេល២ថ្ងៃ ដោយលោក រស់ សុវាចារ បន្ថែមថា ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាពនៃកាលបរិច្ឆេទសម័យប្រឡង ដោយប្តូរពី១៧-១៨ សីហាទៅ ២៧-២៨ សីហាវិញ។

ក្រៅពីនេះ លោក រស់ សុវាចារ ថា «គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងបាក់ឌុបមក​ក្រសួងអប់រំ យុវជន និងកីឡាតាមរយ:មន្ទីរអប់រំ យុវជន និងកីឡាឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងទទួលស្គាល់។ គ្រឹះស្ថានសិក្សាឯកជននីមួយៗត្រូវរៀបចំមណ្ឌលប្រឡង និងបញ្ជូនមកក្រសួងអប់រំ តាមរយៈមន្ទីរ​អប់រំដើម្បីពិនិត្យ និងសម្រេច។ ក្នុង១បន្ទប់ប្រឡងមានបេក្ខជនពី១០ទៅ១៥នាក់។ គ្រឹះស្ថានសិក្សាឯកជន ធានា​អនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។​ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡានឹងចុះពិនិត្យការប្រឡងតាមការចាំបាច់ ដើម្បីធានាគុណភាពនៃការប្រឡង»។

អ្នកនាំពាក្យរូបនេះបន្ថែមប្រាប់អ្នកសារព័ត៌មានថា៖ «ចំណែកឯការប្រឡងបាក់ឌុបរបស់គ្រឹះស្ថានសិក្សាសាធារណ: ក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបជូននាពេលក្រោយ។ ចំពោះមុខនេះ សូមសិស្សានុសិស្សទាំងអស់បន្តការ​សិក្សាពីចម្ងាយ ដោយអនុវត្តវិធានការសុវត្ថិភាពសុខភាព តាមការណែរបស់ក្រសួងសុខាភិបាល»៕

https://s5.kh1.co/__image/w=650,h=921,q=100/c7/c73c960f0fbbe20ab174c7e59c901db6eade533b.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T