ខេត្តកំពង់ឆ្នាំង ៖ បុរសប្រកបមុខរបរ កាប់អុសធ្វើឡធ្យូងម្នាក់ បានត្រូវពស់ចឹក បណ្តាលឱ្យរបួសរលួយជើង យ៉ាងធ្ងន់ធ្ងរ ដែលពេលនេះ កំពុងស្ថិតក្នុង ការសង្គ្រោះរបស់គ្រូពេទ្យ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ មេសា ២០១៣ នៅចំណុចទឹកចែក ស្ថិតក្នុងភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹកផុស ។

បុរសរងគ្រោះ ខាងលើមានឈ្មោះថៃ ពុធ អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកើតហេតុ ។ តាមការរៀបរាប់របស់បុរសរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគាត់ បានដើរទៅកាប់អុសដាក់ឡធ្យូង ដូចរាល់ដង ពេលនោះគាត់បានដើរជាន់ពស់ពព្លាក់ ភ្លាមនោះត្រូវពស់នោះច្រឡោត ចឹកចំលើកំភួនជើងឆ្វេង បណ្តាលឱ្យចុកចាប់ជាខ្លាំង ហើយត្រូវបានអ្នកកាប់អុស ដូចគ្នាដឹកមកសង្គ្រោះនៅឯមន្ទីរពេទ្យ ជាបន្ទាន់ ប៉ុន្តែដោយសារផ្លូវឆ្ងាយ ទើបមានការយឺតយ៉ាវ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]