យោងតាមគេហទំព័រ The Sun បានអោយដឹងថា មានបុរសហ៊ានហួសហេតុម្នាក់  ហ៊ានជិះកង់ដែលមាន កំពស់ខ្ពស់  នៅតាម ផ្លូវដ៏មមាញឹក មិនគួរអោយជឿ។

លោក Richie Trimble ដែលមានបង្កើងកង់ដ៏ធំនេះ បាននិយាយថា  កង់នេះមាន ឈ្មោះថា Stoopid Tall ដែល វាមានកំពស់រហូតដល់  4.42 ម៉ែត្រ។

នៅក្នុងវីដេអូ គេឃើញលោក Richie ជាអ្នកជិះកង់នោះ ដោយផ្ទាល់ ហើយ គាត់ គ្មានពាក់ខ្សែសណ្តោងសុវត្ថិភាព ឬ ឧបករណ៏សុវត្ថិភាពអ្វីទាំងអស់។ វីដេអូ បានចាប់ផ្តើម ថត នៅពេលដែលគាត់ឡើងអង្គុយលើកែបកង់ បន្ទាប់មក គាត់ ធាក់កង់ ជុំវិញ រដ្ឋ Los Angeles  សហរដ្ឋអាមេរិក ជាមួយ អ្នកជិះកង់ទំហំធម្មតា ជាច្រើនអ្នកទៀត។ ទើបចុងក្រោយ គាត់ឈប់ នៅពេលទៅដល់ កំពង់ផែ ជាកន្លែងដែលគាត់រៀបចំសម្រាប់ចុះចត។

តើប្រិយមិត្តអ្នក អានយល់យ៉ាងណាចំពោះកង់ដ៏ខ្ពស់នេះ?









ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]