មកដឹងពីបេសកកម្មរបស់អាមេរិក ដែលនឹងបញ្ជូនយានទៅកាន់ភពអង្គារ នៅពេលខាងមុខ

//s5.kh1.co/4d/4db15ae396b07e9e79032631e4270bb8ffce8d36.jpg
បច្ចេកវិទ្យា

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដានប្រព័ន្ធទឹករបស់វានៅតែអាចមើលដឹងក្នុងពេលបច្ចុប្បន្ន ហើយវាធ្លាប់បានចាក់បំពេញនៅរណ្ដៅជាច្រើន។

អាមេរិក៖ យាន Perseverance សម្រាប់ធ្វើដំណើរលើភពអង្គាររបស់អង្គការណាសា នឹងចេញដំណើរទៅកាន់ភពអង្គារ នៅពេលខាងមុខនេះ ហើយនឹងស្វែងរករណ្ដៅបឹងបុរាណ សម្រាប់ជាសញ្ញានៃជីវិតពីអតីតកាល។ ប៉ុន្តែប្រសិនបើមានជីវៈមានជីវិតធ្លាប់កើតមានលើភពក្រហមនេះ តើអ្នកវិទ្យាសាស្ត្រអាចដឹងបានយ៉ាងម៉េចទៅ? ទីនេះ អ្នកវិទ្យាសាស្ត្រនឹងពន្យល់ប្រាប់ ពីដំណើរនៃបេសកកម្មមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនដូចស្ថានភាពក្នុងពេលបច្ចុប្បន្ន ប៉ុន្តែកាលពី៣.៥ប៊ីលានឆ្នាំមុនឬយូរជាងនេះ ភពនេះធ្លាប់មានប្រភពទឹកនៅលើផ្ទៃរបស់វា។ ដានប្រព័ន្ធទឹករបស់វានៅតែអាចមើលដឹងក្នុងពេលបច្ចុប្បន្ន ហើយវាធ្លាប់បានចាក់បំពេញនៅរណ្ដៅជាច្រើន។ ទឹកគឺជាធាតុផ្សំមួយ សម្រាប់ជីវៈមានជីវិត ដូច្នេះវាត្រូវបានគេជឿថា ភពអង្គារបុរាណបានផ្ដល់ជម្រក សម្រាប់ជីវិត។

យាន​ Perseverance
យាន​ Perseverance

កាលពីឆ្នាំ២០១២ យាន Curiosity បានចុះចតលើភពនេះ ហើយបានរកឃើញបឹងនៅតំបន់ Gale Crater ដែលប្រហែលជាធ្លាប់ទ្រទ្រង់ជីវិតកាលពីមុន។ វាក៏បានរកឃើញម៉ូលេគុលសរីរាង្គផងដែរ។ ឥឡូវនេះដល់វេនយាន Perseverance នឹងចេញដំណើរស្វែងយល់ពីបរិស្ថានស្រដៀងគ្នា ជាមួយឧបករណ៍ដែលអាចពិសោធជីវៈនៅលើភពនេះ។

តំបន់រណ្ដៅ Jezero Crater ដែលយាន Perseverance នឹងទៅសិក្សា
តំបន់រណ្ដៅ Jezero Crater ដែលយាន Perseverance នឹងទៅសិក្សា

គោលដៅរបស់យាន Perseverance គឺនៅរណ្ដៅ Jezero Crater ដែលជាដានសញ្ញានៃទឹកកាលពីបុរាណ ដែលអាចមើលឃើញពីគន្លងគោចរ ជាជាងដាននៅតំបន់រណ្ដៅ Gale Crater។ យាននេះនឹងខូងថ្មរបស់ភពអង្គារ ដោយទាញយកស្នូលដែលមានទំហំប៉ុនដីសមួយដុំ។ របស់ទាំងនេះនឹងត្រូវបានរក្សាទុក ដោយយានមួយផ្សេងទៀត ដែលនឹងត្រូវបញ្ជូនមកនៅពេលក្រោយ ហើយយកវាមកកាន់ភពផែនដីវិញ។ ចំណែកបេសកកម្មនៅពេលក្រោយត្រូវបានគេហៅថា Sample Return ដែលរួមសហការគ្នាជាមួយទីភ្នាក់ងារអវកាសអឺរ៉ុបផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T