អាមេរិក​យល់ព្រម អភិវឌ្ឍសមត្ថភាព​យន្តហោះចម្បាំងឱ្យប្រទេសឈីលី ​ក្នុងតម្លៃ៦៣៤លានដុល្លារ

//s5.kh1.co/2d/2d8c76ff9d4945cf70e4ed3d1a7cc4534d8a2e84.jpg
បច្ចេកវិទ្យា

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិកបាន​ចុះកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាចំនួន ៦៣៤លានដុល្លារ ​ក្នុងការ​ជួយអភិវឌ្ឍសមត្ថភាព​យន្តហោះចម្បាំងប្រភេទ F-16 Fighting Falcon

សង់ចាកូ៖ ទីភ្នាក់ងារ​ការពារសន្តិសុខជាតិ បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ សហរដ្ឋអាមេរិកបាន​ចុះកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាចំនួន ៦៣៤លានដុល្លារ ​ក្នុងការ​ជួយអភិវឌ្ឍសមត្ថភាព​យន្តហោះចម្បាំងប្រភេទ F-16 Fighting Falcon របស់កងទ័ពអាកាសនៃសាធារណរដ្ឋឈីលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សហរដ្ឋអាមេរិក​យល់ព្រមកិច្ចព្រមព្រៀង​ ៦៣៤លានដុល្លារ
សហរដ្ឋអាមេរិក​យល់ព្រមកិច្ចព្រមព្រៀង​ ៦៣៤លានដុល្លារ

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ទីភ្នាក់ងារការពារ​សន្តិសុខជាតិឈីលីបានឱ្យដឹងថា នៅក្នុងទំហំទឹកប្រាក់ពាន់លានដុល្លារនេះ សហរដ្ឋអាមេរិកនឹងត្រូវជួយអភិវឌ្ឍសមត្ថភាព​ ប្រព័ន្ធភ្ជាប់ខ្សែមួកសុវត្ថិភាពរួមចំនួន១៩ ប្រព័ន្ធ​ផ្ទុកគ្រាប់ MK-82 (500LB) ចំនួន៦ ប្រព័ន្ធ LN-260 បង្កប់ GPS/INS ចំនួន៤៤ ក៏ដូចជាប្រព័ន្ធទំនាក់ទំនងមួយចំនួនទៀត។

យន្តហោះចម្បាំង F-16 Fighting Falcon
យន្តហោះចម្បាំង F-16 Fighting Falcon

សូមជម្រាបផងដែរថា គោលបំណងក្នុងការស្នើសុំឱ្យអាមេរិកជួយ អភិវឌ្ឍសមត្ថភាព​យន្តចម្បាំងកងទ័ពអាកាសឈីលីនេះ គឺដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងអនាគត ក៏ដូចជាអនុញ្ញាតឱ្យសាធារណរដ្ឋឈីលី អាចរក្សាបាននូវអធិបតេយ្យភាពការពារមាតុភូមិ។ ម៉្យាងវិញទៀត វាក៏អាចជួយឱ្យប្រទេសឈីលី អាច​បង្កើន​កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូ​ផ្សេងទៀតដែរ៕

ក្រុមហ៊ុន Lockheed Martin របស់អាមេរិក នឹងក្លាយជាអ្នកម៉ៅការដ៏សំខាន់នៅលើកិច្ចព្រមព្រៀងនេះ
ក្រុមហ៊ុន Lockheed Martin របស់អាមេរិក នឹងក្លាយជាអ្នកម៉ៅការដ៏សំខាន់នៅលើកិច្ចព្រមព្រៀងនេះ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T