ក្រុម Lazio បានកក់កៅអីនៅ Champions League បានសម្រេច ក្រោយទទួលជ័យជម្នះលើក្រុម Cagliari​

//s5.kh1.co/61/61684e28ba567fdf4185d08d9dc3933cc40e2546.png
កីទ្បា

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុម Lazio បានដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីកីឡាករ Ciro Immobile បានរកគ្រាប់បាល់ឈ្នះដើម្បីផ្តួលក្រុម Cagliari ក្នុងលទ្ធផល ២-១ កាលពីថ្ងៃព្រហស្បតិ៍

អ៊ីតាលី៖ ក្រុម Lazio បានដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ខណៈដែលអ្នកស៊ុតបាល់បញ្ចូលទីនាំមុខគេគឺ Ciro Immobile បានរកគ្រាប់បាល់ឈ្នះដើម្បីផ្តួលក្រុម Cagliari ក្នុងលទ្ធផល ២-១ កាលពីថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Giovanni Simeone បានជួយឲ្យក្រុម Cagliari នាំមុខមុននៅតង់ទី ១ ប៉ុន្តែកីឡាករ Sergej Milinkovic-Savic បានរកគ្រាប់បាល់តាមស្មើនៅ ២ នាទីបន្ទាប់ពីការសម្រាកនិង Immobile បានរកគ្រាប់បាល់បញ្ចូលទីនៅម៉ោងដដែលជាមួយនឹងគ្រាប់បាល់ទី ៣១ របស់គាត់ក្នុងរដូវកាលនេះ។

លទ្ធផលរវាងក្រុម Lazio  និង ក្រុម Cagliari 
លទ្ធផលរវាងក្រុម Lazio  និង ក្រុម Cagliari 

ក្រុម Lazio ឈរនៅលេខ ៤ មាន ៧២ ពិន្ទុ និងបានឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងលីគកំពូលរបស់អ៊ីតាលីក្នុងការប្រកួតប្រជែងរបស់ក្លឹបនៅអឺរ៉ុបនារដូវកាលក្រោយនៅពេលដែលពួកគេបានវិលទៅកាន់ក្របខ័ណ្ឌ Champions League សាជាថ្មីបន្ទាប់ពីអវត្តមានអស់រយៈពេល ១៣ ឆ្នាំ។

ជាមួយនឹងការប្រកួតនៅសល់ ៣ ប្រកួតទៀត ក្រុម Lazio នៅតែមានឱកាសយកឈ្នះមេដឹកនាំក្រុម Juventus ដែលចាញ់ ២-១ ក្រុម Udinese កាលពីព្រឹកថ្ងៃព្រហស្បតិ៍ និងមាន ៨០ ពិន្ទុ។

ក្រុម Lazio ឈរនៅលេខ ៤ មាន ៧២ ពិន្ទុ
ក្រុម Lazio ឈរនៅលេខ ៤ មាន ៧២ ពិន្ទុ

Immobile បាននិយាយថា “ ខ្ញុំសប្បាយចិត្តណាស់ វាជាការត្រឹមត្រូវក្នុងការអបអរដល់ការសម្រេចគោលដៅដ៏សំខាន់សម្រាប់យើងដែលយើងទទួលបានជោគជ័យ ៣ ប្រកួតរួចមកហើយនោះ។

"យើងមានមោទនភាព ទោះបីមានការលំបាកដែលយើងបានជួបប្រទះបន្ទាប់ពីការជាប់គាំងក៏ដោយ។ នេះគឺជាអ្វីដែលក្រុម Lazio ធ្វើមិនបានសម្រេចរាប់ឆ្នាំមកហើយ" ។

ខ្សែប្រយុទ្ធ Joao Pedro របស់ Cagliari បានរកគ្រាប់បាល់ដោយការទាត់បាល់ពិន័យ Free-kick យ៉ាងលឿនតែវាមិនត្រូវបានអនុញ្ញាតទេ ព្រោះអាជ្ញាកណ្តាលបានបង្ហាញថាវាជាការប្រយោល។

ជំនួបរវាងក្រុម Lazio  និង ក្រុម Cagliari 
ជំនួបរវាងក្រុម Lazio និង ក្រុម Cagliari 

ទោះយ៉ាងណា កីឡាករ Milinkovic-Savic បានទាត់បំប៉ោងសំណាញ់ឱ្យក្រុម Lazio វិញនៅ ២ នាទីបន្ទាប់ពីសម្រាក​ ហើយបន្ទាប់ពីវាយបកតាមស្មើក្រុម Cagliari នោះ កីឡាករ Immobile ក៏បានស៊ុតបាល់បញ្ចូលទីឱ្យក្រុម Lazio មួយគ្រាប់ទៀតដើម្បីដណ្តើមបានជ័យជម្នះលើក្រុម Cragno នៅម៉ោងដដែលនោះ៕

ជំនួបរវាងក្រុម Lazio និង ក្រុម Cagliari 
ជំនួបរវាងក្រុម Lazio និង ក្រុម Cagliari 

ប្រភព៖ ESPN

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T