ជម្រើសជាតិប្រេស៊ីលរូបនេះ សារភាពត្រង់ៗថា ខ្លួនមិនចង់ចាកចេញពីក្លិប PSG ទេ

//s5.kh1.co/a2/a2dbb858be41f1c8cfcd3d93f6fa4cc1964bfa1d.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Thiago Silva សារភាពត្រង់ៗថា ខ្លួនមិនចង់ចាកចេញពីក្លិប PSG ទេ

បារាំង៖ ខ្សែការពារ Thiago Silva បានសារភាពថា រូបគេមិនចង់ចាកចេញពិក្លិប​ Paris Saint-Germain នោះទេ ប៉ុន្តែទោះបីជានិយាយបែបនេះ ក៏មិនអាចកំណត់ថារូបគេត្រូវនៅបន្តឬអត់ដែរ វាស្ថិតនៅលើក្លិបជាអ្នកចាត់ចែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Silva បានផ្ទេរពីក្លិប AC Milan មកកាន់កីឡដ្ឋាន Parc des Prince កាលពីឆ្នាំ២០១២ ដោយគេជារនាំងការពារដ៏សំខាន់ម្នាក់ក្នុងក្រុមមួយនេះ។ តួយ៉ាងជម្រើសជាតិប្រេស៊ីល បង្ហាញខ្លួនឲ្យ PSG បាន ៣១០ប្រកួតឯណោះ។

កីឡាករ Thiago Silva
កីឡាករ Thiago Silva

យ៉ាងណាមិញ នៅពេលបញ្ចប់ភារកិច្ចជាមួយ PSG រួចរាល់អស់នៅរដូវកាលនេះ នោះរូបគេនឹងត្រូវចែកផ្លូវគ្នាជាមួយក្លិបយក្សបារាំងហើយ ប៉ុន្តែខ្សែការពារវ័យ៣៥ឆ្នាំ ចង់នៅលេងបន្តឲ្យក្លិបជើងឯក Ligue 1 មួយនេះ។

វាជាពេលវេលាដ៏ពិសេសសម្រាប់ខ្ញុំ។ អ្នកគាំទ្របានសួរថា តើខ្ញុំអាចនៅបន្តទៀតបានទេ ប៉ុន្តែចំណុចនេះមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំឡើយ។ ណាមួយពេលនេះ មិនមែនជាពេលវេលាត្រឹមត្រូវសម្រាប់លើកប្រធានបទមកនិយាយទេ។ ពួកយើងនឹងនិយាយនៅពេលក្រោយ។ ជាការពិតណាស់ខ្ញុំមិនចង់ចាកចេញទេ ប៉ុន្តែថ្នាក់លើបានសម្រេចចិត្តហើយ ខ្ញុំក៏គោរពទៅលើការសម្រេចចិត្តនេះ។

កីឡាករ Thiago Silva
កីឡាករ Thiago Silva
កីឡាករ Thiago Silva

រយៈពេល៨ឆ្នាំនៅ PSG កីឡាករ Silva ជួយក្រុមលើកពានលីគកំពូលបាន៧ដង ពាន​ French Cup ៤ដង និងពាន French League Cup ៥ដង។

គួររម្លឹកផងដែរថា កាលពីខែមុន នាយកផ្នែកកីឡារបស់ក្លិប PSG លោក Leonardo បានបញ្ជាក់យ៉ាងច្បាស់ថា Silva និង មិត្តរួមក្រុមរបស់គេ កីឡាករ Edinson Cavani នឹងមិនទទួលបានកុងត្រាថ្មីពី ​PSG នោះទេ ពោលគឺពួកគេទាំងពីរ នឹងទាំងពីរនឹងអាចផ្ទេរចេញដោយមិនមានតម្លៃខ្លួន នៅពេលបញ្ចប់ភារកិច្ចប្រកួតជាមួយក្លិប ក្នុងព្រឹត្តិការណ៍​ Champions League ពានរង្វាន់ Coupe de France និងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Coupe de la Ligue រដូវកាលនេះ៕

កីឡាករ Thiago Silva និង Cavani
កីឡាករ Thiago Silva និង Cavani

ប្រភពAS

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T