ថ្លៃគ្រាន់បើ ប៉ុន្តែទិញបានដឹងតែអេមហើយ! Barca កំពុងតាមចរចាទិញខ្សែការពារឆ្នើមប្រចាំនៅ La Liga ម្នាក់នេះ

//s5.kh1.co/a6/a69b6451a763af5c18ccdfdc4fb2645280a6a6a7.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Barca កំពុងតាមចរចាទិញខ្សែការពារឆ្នើម Pau Torres ពីក្លិប Villarreal

អេស៉្បាញ៖ បើតាមគេហទំព័រ RAC1 បានឲ្យដឹងថាក្លិប Barcelona កំពុងដាក់គោលដៅធំតាមទិញខ្សែការពារកណ្តាលរបសល់ក្លិប Villarreal កីឡាករ Pau Torres មកជួយពង្រឹងជើងក្រោមរបស់ក្លិបបន្ថែម នៅទីផ្សារដោះដូរខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pau Torres
  កីឡាករ Pau Torres

គួរឲ្យដឹងដែរថា តារាវ័យ២៣ឆ្នាំរូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យ Villarreal នៅរដូវកាលនេះ ដោយអាចឡើងទៅរកគ្រាប់បាល់បាន២គ្រាប់និងបោះបាល់ឲ្យមិត្តរូមក្រុមបាន២ដងផងដែរ ក្នុងការបង្ហាញខ្លួន៣៦ប្រកួតឲ្យក្លិប។ ក្រៅពីនេះ Torres ក៏ជាតួរសំខាន់មួយរូប ដែលបានជួយឲ្យក្លិបមួយនេះបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ល្អគួរសមគឺនៅលេខ៥។

  កីឡាករ Pau Torres និងកីឡាករ Luis Suarez
  កីឡាករ Pau Torres និងកីឡាករ Luis Suarez

ដោយឡែក នៅមានក្លិបធំៗ២ទៀតនៅអង់គ្លេសដែលកំពុងតាមប្រមាញ់កីឡាករជម្រើសជាតិអេស៉្បាញរូបនេះ ពោលគឺក្លិប Chelsea និង Manchester City ។ ប៉ុន្តែបើតាមរបាយការណ៍បានបញ្ជាក់ថា Barca កំពុងតែញាប់ដៃញាប់ជើងតាមទិញ Pau Torres ឲ្យបាននៅរដូវក្ដៅនេះ ដោយចង់បានរូបគេមកជំនួសកីឡាករដែលមានរបួសច្រើន Samuel Umtiti ។ យ៉ាងណាមិញ កីឡាកររូបនេះត្រូវបានគេប៉ាន់ស្មានថាអាចនឹងមានតម្លៃខ្លួនមិនក្រោមពី ៥០លានអឺរ៉ូ (ឬប្រមាណ៥៨លានដុល្លារ) នោះទេ៕ 

  កីឡាករ Pau Torres
  កីឡាករ Pau Torres

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T