Angela Baby បង្ហាញសមត្ថភាពជិះស្គីលើទឹក ក្នុងឈុតប៊ីគីនីស៊ិចស៊ី ឲ្យហ្វេនមើលមិនដាក់ភ្នែក (មានវីដេអូ)

//s5.kh1.co/10/10e9c0eb0c92faecb052c86da9ad8d110956af33.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កម្របានឃើញណាស់ ដែល តារាស្រី Angela Baby បានបង្ហោះវិដេអូ បង្ហាញពីសមត្ថភាពរបស់ខ្លួន ពីការជិះស្គីនៅលើទឹកយ៉ាងស្ទាត់ជំនាញ ឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់

ចិន៖ បន្ទាប់ពីបានបង្ហាញរូបភាពកូនប្រុស នៅលើបណ្ដាញសង្គមរួចមក តារាស្រីជនជាតិចិន Angela Baby កានតែធ្វើឲ្យហ្វេនៗជាច្រើន ធ្វើការតាមដាន ចំពោះសកម្មភាពភាពរបស់នាងជារឿយៗ ដោយសង្ឃឹមថា នឹងបានទស្សនាពីទិដ្ឋភាព ដ៏មានសុភមង្គលរបស់នាង នៅក្នុងក្រុមគ្រួសារ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីៗនេះ តារាស្រី Angela Baby បានធ្វើឱ្យមនុស្សជាច្រើន កាន់តែរំភើបយ៉ាងខ្លាំង ជាមួយនឹងឃ្លីបវីដេអូរបស់នាង យ៉ាងអស្ចារ្យ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមថែមទៀតផង ។ នៅក្នុងនោះ នាងបានបង្ហាញពីសមត្ថភាព ជិះស្គីនៅលើទឹកសមុទ្រ យ៉ាងរឹងមាំ ធ្វើឲ្យហ្វេនៗនាំគ្នាកោតសរសើរ លាយឡំនឹងភាពភ្ញាក់ផ្អើលដោយបានឃើញនាង លេងវាយ៉ាងស្ទាត់ជំនាញ។

មិនត្រឹមតែ ទទួលបានការកោតសរសើរពីការជិះស្គីតែប៉ុណ្ណោះទេ ម៉្យាងវិញទៀត បានធ្វើឲ្យហ្វេនៗជាច្រើន បានផ្ដោតអារម្មណ៍ ទៅលើរាងកាយរបស់នាង ដែលបានមកជាមួយនឹងឈុតហែលទឹក បង្អួតរាងស្លីមស្អាត​ ក្នុងទេសភាពដែលគួរឲ្យគយគន់ ធ្វើឲ្យអ្នកទស្សនាកាន់តែជក់ចិត្ត ព្រោះ តារាស្រីរូបនេះ ហាក់ដូចជា កម្រនឹងបង្ហាញ រូបរាងកាយរបស់នាង ជាមួយនឹងឈុតហែលទឹកបែបនេះខ្លាំងណាស់​៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
រូបភាព Angela Baby ជិះស្កីកម្សាន្ត
រូបភាព Angela Baby ជិះស្កីកម្សាន្ត
រូបភាព Angela Baby ជិះស្គីកម្សាន្ត
រូបភាព Angela Baby ជិះស្គីកម្សាន្ត
រូបភាព Angela Baby ជិះស្គីកម្សាន្ត
រូបភាព Angela Baby ជិះស្គីកម្សាន្ត
វីដេអូ ដែល Angela Baby ជិះស្គីកម្សាន្ត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T