ភ្នំពេញ៖ បុរសម្នាក់ ស្ថិតក្នុង ភាពស្រវឹង បានបើករថយន្ត បុករេចង្កូ បុករនាំងពុះចែក ទ្រូវផ្លូវ បាក់អស់ ៤កំណាត់ បណ្តាលឲ្យរថយន្ត រងការខូច ខាត ទៅមុខលែងរួច កាលពី វេលាម៉ោង២ និង២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ តាមកំណាត់ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌចំការមន បានឲ្យដឹងថា  រថយន្តបង្ក PEUGEOT ពណ៌ទឹកប៊ិច បើកបរដោយបុរស ម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្ថិតក្នុងស្ថានភាពស្រវឹង បើកក្នុងទិសដៅពីត្បូងទៅ ជើង ក្នុងល្បឿនមធ្យម លុះមក ដល់ចំណុចខាងលើ រថយន្តរេចង្កូតទៅបុករនាំង ដែកពុះចែកផ្លូវបាក់អស់ ៤ផ្ទាំង ធ្វើឲ្យរថយន្តដាច់ កាឡេខាងមុខ ។

ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវសមត្ថកិច្ច មូលដ្ឋាន សហការជាមួយ នគរបាលជំនាញ ស្ទួចយកទៅរក្សាទុក នៅ សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយ សំណងជាក្រោយ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]