តាំងពីបែកសង្សារ រាសី Show Lou ឡើងខ្ពស់ត្រដែតមិនគួរឲ្យជឿ

//s5.kh1.co/91/919aca74b28c0f86661af98e71c125aadb657115.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហាងលក់សម្លៀកបំពាក់អនឡាញរបស់តារាចម្រៀងនិង សម្តែង Show Luo បានរីកចម្រើនមួយកំរិតដោយអាចរកបានចំណូលច្រើនជាងមុន២០ភាគរយ ក្រោយពីតារាប្រុសរូបនេះចែកផ្លូវជាមួយមិត្ត Grace Chow រួចមក។

តៃវ៉ាន់៖ ពិតជាមិនគួរឲ្យជឿទាល់តែសោះ ដែលសារព័ត៍មានមួយរបស់ចិនតៃវ៉ាន់ បានចុះផ្សាយថា ហាងលក់សម្លៀកបំពាក់អនឡាញរបស់តារាចម្រៀងនិង សម្តែង Show Luo បានរីកចម្រើនមួយកម្រិត ដោយអាចរកបានចំណូលច្រើនជាងមុន២០ភាគរយ ក្រោយពីតារាប្រុសរូបនេះ ចែកផ្លូវជាមួយមិត្ត Grace Chow រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅពេលថ្មីៗនេះ រាសីតារាប្រុសរូបនេះ បានឡើងខ្ពស់ត្រដែតស្រឺតៗ ដោយហាងលក់សម្លៀកបំពាក់នៅក្នុងអុីនធើណែតមានអ្នកជាវច្រើនជាងមុន រហូតដល់២០ភាគរយ ដោយគ្រាន់តែបែកពីមិត្តស្រីប៉ុណ្ណោះ រយៈពេលប៉ុន្មានខែចុងក្រោយមកនេះ Show Luo បានខាតបង់ប្រាក់ចំណូលមិនតិចនោះទេ ដោយសារតែផ្ទុះរឿងអាស្រូវផ្ទួនៗនាពេលកន្លងមកនេះ។

ក្រោយពីមានរឿងដូច្នេះកើតឡើងមក អ្នកគ្រប់គ្រងរបស់របស់តារាប្រុសរូបនេះ ក៏មិននឹកស្មានថា​ មានរឿងដូច្នេះកើតឡើងដែរ ដោយប្រហែលជាក្នុងកំឡុងពេល កូវីដ១៩កំពុងតែវាយលុកខ្លាំង មនុស្សភាគច្រើនគេមិនចង់ចេញក្រៅផ្ទះក៏ចង់អុីវ៉ាន់តាមអនឡាញច្រើនជាងមុន ផងក៏មិនដឹង ។

គួររម្លឹកដែរថា ទំនាក់ស្នេហារបស់ Show Luo និង Grace Chow បានបែកបាក់គ្នាក្នុងខែមេសា ឆ្នាំ២០២០ ក្រោយពីបានទាក់ទងគ្នាអស់រយៈពេល៩ឆ្នាំរួចមក៕

សូមចូលមើលរូបភាពខាងក្រោម៖

Show Luo
Show Luo
Grace Chow 
Grace Chow 
Show Luo
Show Luo
Grace Chow 
Grace Chow 
Show Luo
Show Luo
Grace Chow 
Grace Chow 
Show Luoនិង Grace Chow (កាលនៅជាសង្សារ)
Show Luoនិង Grace Chow (កាលនៅជាសង្សារ)
Grace Chow និង Show Luo (កាលនៅជាសង្សារ)
Grace Chow និង Show Luo (កាលនៅជាសង្សារ)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T