ផ្អើលអស់អ្នកវិទ្យាសាស្ត្រ ទៅសិក្សាប្រហោងខៀវយ៉ាងចម្លែក នៅបាតសមុទ្រ

//s5.kh1.co/2d/2d8d46ecdd5ef45076529cf4602dce65d450d248.jpg
បច្ចេកវិទ្យា

 ២៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យភ្ញាក់ផ្អើល ការរាយការណ៍ដំបូងនៃប្រហោងខៀវនេះគឺបានមកពីអ្នកនេសាទនិងអ្នកមុជទឹក មិនមែនអ្នកវិទ្យាសាស្ត្រឬអ្នកស្រាវជ្រាវទេ។

អាមេរិក៖ អ្នកវិទ្យាសាស្ត្រកំពុងសម្រុកទៅកាន់ជួរមាត់សមុទ្រ Gulf Coast របស់រដ្ឋផ្លរីដា ដើម្បីទៅមើលរណ្ដៅដ៏ជ្រៅដែលគេហៅថាប្រហោងខៀវ ដែលមានជម្រៅ១២៩.៥ម៉ែត្រនៅបាតសមុទ្រ។ បើយោងតាមរដ្ឋបាលជាតិ National Oceanic and Atmospheric Administration បានឲ្យដឹងថា ប្រហោងដ៏អាថ៌កំបាំងនេះស្ថិតនៅក្រោមផ្ទៃសមុទ្រ៤៧ម៉ែត្រ ដែលស្រដៀងនឹងអន្លង់ទឹកនៅដីគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លែងនេះត្រូវបានគេដាក់ឈ្មោះឲ្យថា «ចេកបៃតង» ហើយវាក្លាយជាប្រធានបទដ៏ក្ដៅសម្រាប់អ្នកវិទ្យាសាស្ត្រនិងអ្នករុករកសមុទ្រជ្រៅ ដែលសង្ឃឹមថានឹងអាចមើលឃើញបាតុភូតនេះពីចម្ងាយ។ គួរឲ្យភ្ញាក់ផ្អើល ការរាយការណ៍ដំបូងនៃប្រហោងខៀវនេះគឺបានមកពីអ្នកនេសាទនិងអ្នកមុជទឹក មិនមែនអ្នកវិទ្យាសាស្ត្រឬអ្នកស្រាវជ្រាវទេ។

ប្រហោងខៀវនៅក្រោមសមុទ្រ
ប្រហោងខៀវនៅក្រោមសមុទ្រ

ជាទូទៅ ប្រហោងទាំងនោះគឺជាទីជម្រកសម្រាប់ជីវិតនៅក្នុងសមុទ្រ រួមមានផ្កាថ្ម អណ្ដើកសមុទ្រ និងត្រីឆ្លាម។ ក្រុមអ្នកវិទ្យាសាស្ត្រ NOAA បានប្រមូលសំណាកទឹកចំនួន១៧ ពីតំបន់ជុំវិញប្រហោងនោះ រួមជាមួយសំណាកដីល្បាប់ចំនួន៤ផងដែរ។

យោងតាមអ្នកវិទ្យាសាស្ត្រ NOAA បានឲ្យដឹងថា ពួកគេបានរកឃើញត្រីធ្មេញរណារងាប់ពីរក្បាល ដែលជាប្រភេទជិតផុតពូជ នៅបាតប្រហោង។ ក្រុមអ្នកស្រាវជ្រាវបានចាប់អារម្មណ៍សិក្សាផ្នែកគីមីវិទ្យា នៅសមុទ្រដែលមានប្រហោងចម្លែក។

ត្រីធ្មេញរណារដែលងាប់នៅបាតសមុទ្រ
ត្រីធ្មេញរណារដែលងាប់នៅបាតសមុទ្រ

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានដឹងអំពីប្រហោងខៀវនេះតិតតួចបំផុត ដោយសារតែមិនមានភាពងាយស្រួលក្នុងការបែងចែក និងចំណុចដែលគេមិនស្គាល់។ ការបើកចូលទៅប្រហោងខៀវគឺអាចមានចម្ងាយរាប់រយម៉ែត្រ ហើយមានប្រហោងច្រើនទៀតនោះ វាពិបាកបើករន្ធប្រហោងសម្រាប់ចូលទៅសិក្សា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T