យល់​ដឹង​៖ តើ​អ្វី​ទៅដែល​ហៅ ​ថា​​ជា​ប្រជ្រុយ? ប្រជ្រុយ​គឺ​ជា ​ស្នាម​តូច​មួយ ពណ៌​ខ្មៅ​​ដែល​មាន​ ​នៅ​លើផ្នែក​ផ្សេងៗ នៃ​​​រាងកាយ​របស់​ មនុស្ស​យើងម្នាក់ៗ ដែល​ទី​តាំង​នៃប្រជ្រុយ​នីមួយៗ ​នៅលើផ្នែក​នៃ​​រាងកាយ ​របស់​យើងគឺ​ សុទ្ធ​តែ​បង្ហាញ​ពី ​សំណាង​និង គ្រោះ​ដល់​បុគ្គល​​ម្នាក់ នោះ​ផងដែរ។

ជាក់​ស្តែង ​តាម​ក្បួន​ចិត្ត​បុរាណ ​តែង​មាន​ជំនឿថា ​ទីតាំង​នៃ​ប្រជ្រុយ​នីមួយៗ ​នៃ​រាង​កាយ​របស់​យើង​ សុទ្ធ​តែ​មាន​បង្កប់​ នៅ​អត្ថន័យ​របស់​វា ​ផ្សេងៗពី​គ្នា​ ពិសេសនោះ​វាក៏​អាច​ បញ្ជាក់​ពី​អត្តចរិត ឬបុគ្គលិកលក្ខណៈ របស់​បុគ្គល​ម្នាក់​នោះ​ទៀត​ផង។

ពេល​នេះ ​នឹង​នាំអារម្មណ៍ មិត្ត​​អ្នក​អាន​ទាំង​អស់​គ្នា ​ទៅ​ដឹង​ពី​ទីតាំង ​និង​អត្តន័យ នៃ​ប្រជ្រុយ​ដែល​នាំ​សំណាង​​ ទាំង​អស់គ្នា​៕

តោះ​ចង់​ដឹង​ សូម​ទៅ​តាម​ដាន​ទាំងអស់​គ្នា៖

១. លើ​ថ្ងាស

រូបតំណាង​

សម្រាប់​អ្នកដែល​មាន ​ថ្ងាស​ទូលាយ​ រួម​ទាំង​មាន ​ប្រជ្រុយ​​នៅ​ខាង​ស្តាំ​ អាច​នឹង​មានវាសនា​ក្លាយ ជាអ្នកមាន មាន​អំណាច និង​ជីវិត​ពោរពេញ​ទៅ​ដោយ ​សេចក្តីសុខ​ផង​ដែរ។ ប្រជ្រុយ​នេះ ​មិន​ត្រឹម​តែ​នាំ​សំណាង ​ដល់​ម្ចាស់​ខ្លួន​នោះទេ តែ​វា​ក៏​អាច​នាំ​សំណាង​ដល់ ​អ្នក​នៅ​ក្បែរដូច​គ្នា​ដែរ។

២. នៅ​ចំ ឬ​លើ​ចិញ្ចើម

រូបតំណាង​

អ្នក​ដែល​មាន ​ប្រជ្រុយ​នៅ​ត្រង់កន្លែងនេះ ជាមនុស្ស​ដែល​ពោរពេញ​ ទៅ​ដោយ​សំណាង អំណាច​ និង​សុភមង្គល។ ប្រសិន​បើ​ជា មនុស្ស​ប្រុស​វិញ ​តែងតែ​ជា​មនុស្ស​ដែល​ជា​ទូទៅ ​មាន​មហិច​តា​ខ្ពស់ អាច​នឹង​មាន​មុខ​មាត់​ខ្ពស់ ​នៅ​ថ្ងៃមុខ​ផងដែរ។

៣. លើ​ក្លៀក

រូបតំណាង​

អ្នក​ដែល​មាន ប្រជ្រុយ​លើ​ក្លៀក​ ច្រើន​តែមាន​មិត្ត​ភក្តិល្អ​ៗ ​រាប់អាន និ​ងមាន​ប្រាក់​ហូរ​ចូល​ នៅ​ថ្ងៃ​ក្រោយ។

៤. លើ​ក្បាល

រូបតំណាង​

ប្រជ្រុយ​ត្រង់​ កន្លែង​នេះ​ពិ​ត ជា​កម្រខ្លាំង​ណាស់ តែ​បើ​អ្នក​ដែលមាន ​ប្រជ្រុយនេះ​តែង​តែ ​ទទួល​បាន​នៅ​ ការ​គាំទ្រ​ពី​អ្នក​ដទៃ មិន​សូវមាន ការព្រួយ​បារម្ភ​រឿងអ្វី ​នោះឡើយ។ នារី​ប្រភេទនេះ ​តែង​មាន​ជីវិតស្រណុកសុខស្រួល តាំងពី​កើត​មក​ម្ល៉េះ។

៥. លើ​ចង្ការខាងឆ្វេង

រូបតំណាង​

អ្នកដែល​មាន ​ប្រជ្រុយនៅ​ត្រង់​កន្លែង​នេះ ​ជា​និមិត្ត​សញ្ញា​នៃ​ផ្ទះ​និង​ដី ហើយ​ក៏​ជាមនុស្ស​ដែល​មាន​តម្លៃ ហើយ​រស់​នៅ​មិន​ខ្វល់​ខ្វាយ ​ពី​រឿងខ្វះ​​លុយ​កាក់​ឡើយ។ ភាគ​ច្រើន​ពួកគេ​កើត​មក ​ជាមួយ​ទ្រព្យ​សម្បត្តិ​ តាំង​ពីកំណើត​ ហើយ​ក៏ជា ​អ្នក​មាន​ទេពកោសល្យ មាន​ភាព​ឆ្លាសវៃ មាន​រូប​សម្រស់​ស្រស់​ស្អាត ​ថែម​ទៀត​ផង។

៦. លើ​ដើម​ទ្រូង​

រូបតំណាង​

ប្រជ្រុយ​លើ ​ដើម​ទ្រូង​បង្ហាញ​ពី​លាភ​សំណាង​ និង​ទ្រព្យ​សម្បត្តិ​របស់អ្នក មិន​ថា​ប្រជ្រុយ​នោះ ​ស្ថិត​នៅលើដើមទ្រូង​ ចន្លោះ​កណ្តាល​ ឬនៅ​ក្រោម​ដើមទ្រូង​បន្តិច ក៏​ដោយ​ គឺសុទ្ធ​តែ​ចាត់ ទុក​ជា​ឃ្លាំង​ទ្រព្យ​ទាំង​អស់​។ វា​អាច​នាំ​ អ្នក​ឲ្យ​ជួប​រឿង​ល្អៗ មាន សំណាង​ក្នុង​ជីវិត​ និង​ឆ្ពោះ​ទៅ​ កាន់​ភាព​ជោគជ័យ​ បន្ទាប់​ពី​រៀប​ការ​រួច ​អ្នក​ក៏​អាច​ជា​មនុស្ស​ម្នាក់ ​ដែល​ស្វាមី​ខ្វះ​មិន​បាន​ម្នាក់​ដែរ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​គ្រួសារ ​រុង​រឿង​និង​មាន​សុភមង្គលផ​ងដែរ។

៧. ចុង​សុដន់

រូបតំណាង​

សម្រាប់​ទី​តាំង​មួយ​នេះ ​អាច​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​ដែល​មាន ​អត្តចរឹក​សុភាព​ទន់​ភ្លន់​ ចេះ​អត់​ធ្មត់​ សង្កត់​ចិត្ត​។ ចំពោះ​ជីវិត​អាពាហ៍​ពិពាហ៍​វិញ ​ក៏​ដើ​រទៅ​មុខ​បាន​យ៉ា​ងរលូន មាន ​លុយ​ចាយមិន​ខ្វះ ហើយ​ថែម​ទាំង​មាន​ទាំង ​សុភមង្គល​ថែម​ទៀត​ផង​។

៨. លើ​រន្ធផ្ចិត​

រូបតំណាង​

មនុស្សស្រី ​ដែល​មាន​ប្រជ្រុយ​លើ​រន្ធ​ផ្ចិត​ តែ​ង​តែសប្បាយ​រីករាយ​ជា​និច្ច​ ហើយ​ក៏​ជា​អ្នក​មានផងដែរ​។ នៅ​ពេល​អនាគត​ធំ​ដឹង​ក្តី អ្នក​នឹង​មាន​អាជីព ​ការ​ងារជាក់​លាក់ បាន​ជួប​ស្នេហ៍​ពិត ស្របពេលដែល​មាន ​អ្នក​តាម​ស្រលាញ់​ជា​ច្រើន ​ហូរហែរ​ផងដែរ។ ចំណែក​ជីវិត​គ្រួសារវិញ​ បន្ទាប់​ពី​រៀប​ការ​រួច ​អ្នក​នឹង​ទទួល​បាន​នៅ​ ការ​ស្រលាញ់​យ៉ាង​ខ្លាំង ​ពី​ស្វាមី ព្រម​ទាំង​កូនៗ។

៨. នៅ​ម្តុំ​ចុង​កាំបិត​

រូបតំណាង​

នារី​ណា​ដែល​មាន ​ប្រជ្រុយ​បែបនេះ​ គឺ​ពួកគេ​ជា​មនុស្សដែល​មាន​ សំណាង​បាន​ក្លាយជា ​អ្នកមាន​មិន​ថា​នៅ​ទី​ណា កន្លែងណា​អ្នក​តែង​ត្រូវ​បាន​គេ ​ជួយ​ជ្រុមជ្រែង និង​ទំនុកបំរុង​ជា​និច្ច​ ដែល​ធ្វើ​ឲ្យ​ការ​ងារ​របររក​ស៊ី ​ចេះ​តែកក់​កប​ទៅ​មុខ និង​ទទួល​បាន​លាភសក្ការៈ ផ្សេងៗផងដែរ។

១០. លើ​ម្រាម​ដៃ

រូបតំណាង​

ប្រជ្រុយលើ​ម្រាម​ដៃ មិន​ថា​ដៃណា​ក៏ដោយ គឺ​ជា​សញ្ញា​មួយ​ដែល ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ម្នាក់ ​ដែល​ពូកែបំផុត។ ប្រសិន​បើ​មាន ​ប្រជ្រុយ​លើ​មេដៃ ជាមនុស្ស​ដែល​មាន​ឳពុកម្តាយ​ជា ​អ្នក​មាន​អំណាច, ចង្អុល​ដៃ បញ្ជាក់​ថា​អ្នក​មាន ​បង​ប្អូន​ជា​អ្នក​មាន​អំណាច​, លើ​ដៃនាង មនុស្ស​ស្រី​មាន ​ប្រជ្រុយលើ​ដៃនេះ​បញ្ជាក់​ថា ​នាង​មាន​ស្វាមី​ជា​ អ្នក​មាន​អំណាច ផងដែរ។

រូបតំណាង​

ជា​រួម​ខាង​លើ​នេះ ​គឺសុទ្ធ​តែជា​ទី​តាំង​ ដែល​តាម​ជំនឿ​ថា​ជា​ទីតាំង​ប្រជ្រុយ ​ដែល​អាច​នាំ​លាភ​នាំ សំណាង​នាំ​ទ្រព្យ​សម្បត្តិ ​ចូលផ្ទះ ក៏ប៉ុន្តែ​ទាំងនេះ​គឺ គ្រាន់​តែ​ជា​ការ​ទាស់​ទាយ​និង ​ជំនឿ​តៗគ្នា​តែប៉ុណ្ណោះ​។ ដោយឡែក ​ការ​ជោគ​ជ័យ​ ​បរាជ័យ ភាព​មាន​បាន និង​ភាព​ខ្ពង់​ខ្ពស់ ​​របស់​មនុស្សម្នាក់​ៗ​គឺ​ អាស្រ័យ​លើ​​​ការ​ខិត​ខំ​ប្រឹងប្រែង ចាប់​យក​ឳកាស​ដោយ​ខ្លួន​ឯង មិនមែន​ដេក​រង​ចាំ​សំណាង មួយ​មុខជួយ​បាន​នោះ​ទេ​៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ