មិនមែន Holyfield ទេ! Mike Tyson ជ្រើសយក Roy Jones Jr សម្រាប់ការប្រកួត នាខែកញ្ញាខាងមុខនេះ

//s5.kh1.co/91/91502a559eb033df88ca66dbba03477dbaeea4c1.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពត៌មានច្បាស់ការ Mike Tyson នឹងប្រកួតជាមួយ Roy Jones Jr

បរទេស៖ អធិរាជស្តេចប្រដាល់ Mike Tyson បានជ្រើសយកអ្នកប្រដាល់ជើងចាស់ដូចគ្នា Roy Jones Jr សម្រាប់ការវិលត្រលប់មកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mike Tyson កំពុងហ្វឹកហាត់
Mike Tyson កំពុងហ្វឹកហាត់

Roy Jones គឺជាអតីតអ្នកប្រដាល់របស់អាមេរិកម្នាក់ ដែលធ្លាប់ដណ្តើមមេដាយក្នុងការប្រកួតកីឡាអូឡាំពិក ជូនប្រទេសរបស់ខ្លួន។ ក្រោយមានពត៌មានជាច្រើនបានចុះផ្សាយអំពីការវិលត្រលប់មកវិញរបស់ Mike Tyson ឥឡូវនេះកម្មវិធីទូរទស្សន៍អាមេរិក TMZ បានប្រកាសថា កីឡាកររូបនេះនឹងត្រូវប៉ះជាមួយ Roy Jones Jr នាខែកញ្ញា ទី១២ខាងមុខនេះ។

កីឡាករ Roy Jones Jr
កីឡាករ Roy Jones Jr

ការប្រកួតមានត្រឹមតែ៨ទឹកប៉ុណ្ណោះសម្រាប់អ្នកទាំងពីរ  ចំណែកឯការទស្សនាគឺទិញសំបុត្រមើលការផ្សាយអនឡានផ្ទាល់ ដោយពុំអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ឡើយ។ ដៃគូរបស់ Tyson ដែលទើបតែចូលនិវត្តន៍កាលពីឆ្នាំ២០១៨ បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលមានឱកាសប្រកួតជាមួយស្តេចប្រដាល់រូបនេះ សម្រាប់ខ្ញុំនឹងមិនអាចខកខានការប្រកួតនេះបានឡើយ។ កីឡាករជាច្រើនចង់ឡើយប្រកួតជាមួយគាត់ តែគាត់ជ្រើសយកខ្ញុំ ដូច្នេះម៉េចនឹងអាចបដិសេដបានទៅ។

Roy Jones Jr
សមាសភាពរបស់អ្នកទាំង២
សមាសភាពរបស់អ្នកទាំង២

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T